សម្ពោធ​អគារ​រដ្ឋបាល​ខេត្ត​សៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ព​ង់ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ទៀ បាញ់​

ខេត្តសៀមរាប ៖ អបអរសាទរ ចំពោះ​បងប្អូន​មន្ត្រីរាជការ រដ្ឋបាល​ខេត្ត​សៀមរាប ដែល​បាន​ចូល​ធ្វើការ​នៅ​កន្លែង​ថ្មី ដែល​បាន​ដាក់​សម្ភោ​ធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ព្រឹក​មិញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ព​ង់ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្ត​សៀមរាប​ត្រូវបាន​ដំណើរការ​សាងសង់​ចាប់ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤ ដោយ​ក្រុមហ៊ុន កាំ​ត្រង់​ស៊ី​ប លើ​ផ្ទៃដី​ទំហំ ៦ ហិកតា មាន​អគារ​មន្ទីរជំនាញ​សរុប​ចំនួន ២៦ មន្ទីរ​ដែល​ជា​ប្រភេទ​អគារ​ភ្លោះ​ចំនួន ១២ អគារ និង​អគារ​ទោល​ចំនួន ២ អគារ ហើយ​អគារ​នី​មួយៗ មាន​ទំហំ ២០.៥០ X ២៣.៨០ ម៉ែត្រ មាន​ចំនួន ២ ជាន់ ១៥ បន្ទប់ មាន​សាលប្រជុំ​មួយ ឃ្លាំង​ទុកដាក់​សម្ភារៈ និង​បន្ទប់​សំរាប់​ទុកដាក់​ឯកសារ​ចំនួន ៣ បន្ទប់​។ អគារ​នីមួយៗ គឺ​មាន​ជាន់​ផ្ទាល់​ដី ជាន់​ទី​១ ជាន់​ទី​២ និង​ដំបូល​ប្រក​ក្បឿងស្រកាលិញ ក្នុងនោះ​មាន​បំពាក់​ដោយ​បរិក្ខារ​ម៉ាស៊ីនត្រជាក់ ភ្ជាប់​ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធ​ភ្លើង បណ្តាញទូរស័ព្ទ ប្រព័ន្ធ​ការពារ​រន្ទះ ជណ្តើរ​ខាងក្នុង និង​ជម្រាល​ជនពិការ ១ កន្លែង ចំពោះ​បរិវេណ​អគារ​គឺ​មាន​ការរៀបចំ​សួនច្បារ ដាំ​ដើមឈើ ចំណត​យានយន្ត របង​ព័ន្ធ​ជុំវិញ​ទីតាំង​មណ្ឌលរដ្ឋបាល ក្លោងទ្វារ​ធំ និង​រោង​សន្តិសុខ​ច្រកចេញចូល​ចំនួន ៣ ច្រក រៀបចំ​ឃឿន និង​ដង​ទង់ជាតិ​។​ល​។

​សរុប​ថវិកា​ដែល​បាន​ចំណាយ​លើ​ការសាងសង់​អគារ​មណ្ឌល​រដ្ឋបាល​ម​ន្ទីរ​ខេត្តសៀមរាប​នេះ មាន​ចំនួន ៧៦ ០៣០ ០០០ ០០០៛  (​ចិតសិប​ប្រាំមួយ​ប៊ីលាន សាមសិប​លាន​រៀល​គត់​)​។ បន្ថែម​ពី​នេះ យើង​ក៏​មាន​ផ្ទៃដី​ចំនួន ២,៥០ ហិកតា សម្រាប់​ធ្វើ​ទីលាន​សាធារណៈ និង​ដី​បម្រុង​ចំនួន ០,៦៣ ហិច​តា ផងដែរ​។

​ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​នាំយក​អំណោយ ជូន​ដល់​សីលវ័​ន្ត សីលវន្តី ម្នាក់ៗ ក្រណាត់ស​១​ដុំ ប្រាក់ ១​ម៉ឺន​រៀល សិស្ស ក្រុមយុវជន​កាកបាទ​ក្រហម និង កាយ​រិទ្ធ ម្នាក់ៗ សៀវភៅ​០២​ក្បាល ប៊ិច ០១​ដើម ប្រាក់​៥​ពាន់​រៀល​ផងដែរ ៕
​ដោយ លុច​ណា​ម​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.