ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឺ​ម​យ៉ាន និង​លោក ជំទាវ ម៉ៅ​ម៉ា​ល័យ បូជាសព ឧបាសក ឌៀប យ៉​ក ឪពុកចិញ្ចឹម​ដោយ​ព្រហ្ម​វិហារធម៌​

ខេត្ត​បាត់ដំបង​៖ នៅ​ល្ងាច​ថ្ងៃទី​១៣​ខែ​ឧសភា ឆ្នាំ​២០១៧  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោក ជំទាវ ម៉ៅ ម៉ា​ល័យ  អមដំណើរ​ដោយ​ឯកឧត្តម សួន បវរ និង​លោក ជំទាវ សុង ផល្លី​ន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ព្រមទាំង វត្ត​មាន​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម​ស ថេត ស្នងការ​ខេត្ត​បាត់ដំបង ឯកឧត្តម​ប៉ោ វណ្ណ​: មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាត់ដំបង ឯកឧត្តម ប៊ុន សេង មេ​បញ្ជា​រការ​យោធភូមិ​ទី​៥ ព្រមទាំង​សហការី និង​មន្ត្រី​ពាក់​ពន្ធ័​មួយ​ចំនួន គឺ​មាន​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​អញ្ជើញ​មកដល់​ភូមិ​ស្លរ​ខ្លាញ់ ឃុំ​ប​វេល ស្រុក​ប​វេល ចូលរួម​បុណ្យ បូជាសព ឧបាសក ឌៀប យ៉​ក ជន្មាយុ​៩៦​ឆ្នាំ មរណៈភាព​កាលពី​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ​២០១៧​ដោយ​រោគាពាធិ​។​

​កន្លងមក ឧបាសក ឌៀប យ៉​ក ជា​ឪពុក​មាន​ព្រហ្ម​វិហារធម៌ ធ្លាប់បាន​ជួយ​ស្រោចស្រង់​អាយុជីវិត ជួយ​ច​ញ្ចឹម ឯកឧត្តម ទុក្ខ​ដូចជា​កូនបង្កើត​របស់​ឧបាសក អប់រំ ហ្វឹកហាត់​ផ្លូវចិ​ត្ត​ឲ្យ​ដើរ​ផ្លូវ​ល្អ ប្រកប​ដោយ​គុណធម៌ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ តាំងពី សម័យ ប៉ុល ពត រហូត ដល់​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ រហូតមកដល់​សព្វថ្ងៃ​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​បរិវេណ វត្ត​ពោធិ​មច្ឆា​រាម ស្លរ​ខ្លាញ់ ហើយ​បាន​និយាយ​ពី​ប្រវត្តិ​ពិត​របស់ ឯកឧត្តម​ជូន​ដល់​បងប្អូន​សណ្ដាប់​គ្រប់គ្នា​បាន​មក​ចូលរួម​ចំនួន​៤២០​នាក់ និង​មិត្ត ភក្ដ្រ័ ចាស់ៗ​ដែល​សល់​ពី​សម័យ​សង្គ្រាម​ដោយ ក្ដី​នឹករលឹក​ជា​អនេក​និង​បាន​ចែក ទា​នតាៗ​ប្រុសៗ​ក្នុង​ម្នាក់​បាន​ក្រ​ម៉ា​១​ថវិកា​១​ម៉ឺន​រៀល​ព្រម​ទាំង​ស្រីៗ​យាយៗ​បាន សា​រ៉ុង​១ ថវិកា​១​ម៉ឺន​រៀល​ដែរ ។ ដោយឡែក អ្នកក្រីក្រ​ចំនួន​២៨​នាក់​ក្នុង​ម្នាក់​ទទួលបាន​អង្ករ​៥០​គី​ឡូ ក្រាម ថវិកា​៥​ម៉ឺន​រៀល​សា​រ៉ុង​១ ជាមួយ​នោះ​ដែរ​ចាស់ៗ​ជរា ចំនួន​១៤​នាក់​ក្នុង​ម្នាក់​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល ក្រ​ម៉ា​១​ឬ សា​រ៉ុង​១ ប្រគេន្ត​បច្ច័យ​វត្ត ចំនួន​២​លាន​រៀល​ផងដែរ​។ បន្ត​មក​ទៀត​កម្មវិធី ព្រះសង្ឃ​ចំរើន ព្រះ​បរិត្ត  នមស្សការ​សូត្រមន្ត បង្សុកូល មុនពេល ពិធី រំលាយសព​នៅលើ​មែន ឯកឧត្តម​ឧបនាយក រដ្ឋមន្ត្រី  កែ  គឹមយ៉ាន ជា​អ្នក​ប្រគេន​ភ្លើង បន្ត​ដល់​ព្រះ​ភិក្ខុសង្ឃ​វត្ត​ប​វេល ជា​អ្នក អុជ​ផ្ទាល់ ជូន​ដល់​សព​ឧបាសក ឌៀប យ៉​ក​នៅវេលា​ម៉ោង​០៧​យប់ ថ្ងៃ​ខែ​ឆ្នាំ​ដដែល​៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!