​រថយន្ត​បា​ឡែន​របស់​ថៅកែ​ស្រី​ម្នាក់​នៅ​ក្រុង​បាន​លុង ដឹកឈើ​បើក​បុក​ម៉ូតូ​ចំ​ពីក្រោយ​ស្ត្រី​ម្នាក់​របួសធ្ងន់​បង់​២០០០​ដុល្លា​បញ្ចប់រឿង​

ខេត្ត​រតនគិរី ៖ រថយន្ត​បា​ឡែន​របស់​ថៅកែ​ស្រី​ម្នាក់​នៅ​ក្រុង​បាន​លុង ដឹកឈើ​បើកបរ​ក្នុង​ល្បឿន​លឿន បុក​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង​ពេល​ម៉ូតូ​បម្រុង​បត់​ឆ្វេង​ដៃ​បណ្តាលអោយ​ដួល​បោក​ក្បាល​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់  នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​៦​ខែ​ឧសភា​ឆ្នាំ​២០១៧​ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៧៨ ភូមិ​សោម​តាងិញ ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​នោះ​បាន​អោយដឹងថា ស្រី្ត​រងគ្រោះ​មាន​ឈ្មោះ​សង់ ឃីម អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ។
​រីឯ​ស្ត្រី​រងរបួស​ធ្ងន់​បែកក្បាល​ផ្នែក​ខាងក្រោយ រួច​ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ចំណែក​រថយន្ត​ម៉ាក​បា​ឡែន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-5262 ជិះ​ក្នុង​ល្បឿន​លឿន​មាន​ទិសដៅ​ស្របគ្នា​ពី​លិច​ទៅ​កើត រថយន្ត​មាន​ម្ចាស់​នៅ​ភូមិ​ជ្រៃ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​ករណីនេះ ភាគី​ថៅកែ​ឈើ​និង​ម្ចាស់​ឡាន បាន​ចេញ​ថ្លៃ​សង​ខូចខាត និង​ថ្លៃ​ព្យាបាល​ជូន​ស្ត្រី​រងគ្រោះ​ចំនួន​២០០០​ដុល្លា​ដើម្បី​បញ្ចប់រឿង​ក្នុងករណី​គ្រោះថ្នាក់​រវាង​ឡាន​ដឹកឈើ​បុក​ម៉ូតូ​នេះ​អស់​រយៈពេល​២-៣​ម៉ោង​ក្រោយមក​គេ​ពុំ​ទាន់​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច ឫ​មួយ​ក៏​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ណា​មក​យក​ឡាន​ដឹក​ឈើ​នោះ​ទៅ​រក្សាទុក​ណា​ពិតប្រាកដ​នោះ​ទេ​ប្រហែល​ជា​ចង់អោយ​ថៅកែ​ឈើ​នោះ​ដឹក​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម​សិន​ព្រោះ​ម្ចាស់​ឈើ​និង​សមត្ថកិច្ច​សង្ស័យ​បង់លុយ​ហើយ​មើលទៅ​៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.