​ប្រជាពលរដ្ឋ​ប្រទះឃើញ គ្រាប់​ម៉ី​ន​តោន​១​គ្រាប់ រាយការណ៍​ជូន​សមត្ថកិច្ច

​ខេត្ត​បាត់ដំបង ៖ ប្រជាពលរដ្ឋ​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ​ប្រទះ​ឃើញ​គ្រាប់​ម៉ី​ន​តោន​មិនទាន់​ផ្ទុះ​ចំនួន​១​គ្រាប់ រាយការណ៍​ជូន​សមត្ថកិច្ច នៅវេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​

​លោក អនុសេនីយ៍ឯក សៀក សានិ​ត មន្ត្រី​អាវុធហត្ថ​ស្រុក​កំរៀង​បាន​ប្រាប់ថា ៖ ប្រជាពលរដ្ឋ ដែល​បាន​ប្រទះ ឃើញ​គ្រាប់​ម៉ី​ន​តោន​ខាងលើ​មានឈ្មោះ យ៉យ យុ​ត្ត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ចា​ការ ខ្លួនឯង​ក៏​ប្រទះឃើញ គ្រាប់មីន​តោន​មិនទាន់​ផ្ទុះ​ចំនួន​១​គ្រាប់​តែ​ម្តង​។​

​បច្ចុប្បន្ន ៖ គ្រាប់​ម៉ី​ន​តោន​មិន​ទាន់​ផ្ទុះ​ខាងលើ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ បានធ្វើការ​ប្រគល់​ទៅអោយ​អង្គភាព​កំចាត់មីន ហេ​ឡូ​ត្រាស ដើម្បី​ធ្វើ​ការដុត​កំទេចចោល​៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!