កំលាំង​កងរាជអាវុធហត្ថ​ស្រុក​កំរៀង​បង្ក្រាប​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ដកហូត​ថ្នាំញៀន​២៨២​គ្រាប់

​ខេត្ត​បាត់ដំបង ៖ កំលាំង​កងរាជអាវុធហត្ថ​ស្រុក​កំរៀង​បង្ក្រាប​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ដកហូត​ថ្នាំញៀន​២៨២​គ្រាប់  ​ខណៈ​ដែល​លេច​មុខសញ្ញា​ចែកចាយ  កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង នៅវេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃទី ២ ​ខែ​ឧសភា  ឆ្នាំ​២០១៧ ចំណុច​ភូមិ​ដូង  ឃុំ​បឹងរាំង  ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​លោក មុយ សាលិត  មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​កំរៀង  បាន​ដឹកនាំ​កំលាំង​ផ្ទាល់​ចុះ​ប្រតិបត្តិការ​ទៅ​កាន់​ចំណុច​ភូមិ​ដូង  ឃុំ​បឹងរាំង  ស្រុក​កំរៀង ខេត្ត​បាត់ដំបង  ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ។ មុខសញ្ញា​រូបនោះ​មានឈ្មោះ ឆែម វិឆៃ  ហៅ​ខ្មៅ  ភេទ​ប្រុស  អាយុ​២៩​ឆ្នាំ  រស់នៅ ភូមិ ឃុំ កើតហេតុ​ខាងលើ  និង​មាន​មុខរបេ​ជា​អ្នក​ហៅ​ម៉ូយ​ដាក់​ឡាន​តាក់ស៊ី​។

​នៅពេល​នោះ​ដែរ  កំលាំង​បាន​ធ្វើ​ការឆែកឆេរ  រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ២៨២ គ្រាប់ ដែល​ជនសង្ស័យ​រូប​នេះ​លាក់ទុក​នៅ​ជាប់​នឹង​ខ្លួន ។
​បុរស​សង្ស័យ​និង​វត្ថុតាង ថ្នាំញៀន​បញ្ជូន ទៅ​កាន់​បញ្ជាការដ្ឋាន  កងរាជអាវុធហត្ថ​ខេត្ត  ក្នុងការ​បញ្ជូនបន្ត ទៅ​សាលាដំបូង​ខេត្ត  ទៅតាម​និតិ​វិធី​ច្បាប់ ៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!