សាខា​ក​ក្រហម កម្ពុជា ខេត្ត​បាត់ដំបង បាន​រៀបចំ​ប្រារព្ធ​ខួប​ទី​១៥៤ ទិវា​ពិភពលោក​ ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​

ខេត្ត​បាត់ដំបង​៖ នា​ព្រឹក​ថ្ងៃទី​០២​ខែ​ឧសភា  ឆ្នាំ​២០១៧ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង បាន​រៀបចំ​ប្រារព្ធ​ខួប​ទី​១៥៤ ទិវា​ពិភពលោក​​​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​» ក្រោម​អធិបតីភាព​ឯកឧត្តម ចន្ទ័ សុផល  ប្រធានកិត្តិយស​សាខា  ឯកឧត្តម អ៊ុយ រី អនុប្រធាន​កិត្តិយស​សាខា និង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា  លោក លោកស្រី សប្បុរសជន  អាជីវ​ក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អង្គភាព​ជុំវិញ​ខេត្ត  យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយ​រិទ្ធិ  សិស្ស​និស្សិត   និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត ។​

​ក្នុង​កម្មវិធី​នេះ​សាខា​ខេត្ត​បានទទួល​ចំណូល​ពី​សប្បុរសជន​ជាបឋម​បាន​ថវិកា​ចំនួន ៨២ ,៣៩៩$ ផងដែរ ។​

​ទិវា​នេះ​ប្រព្រឹត្តទៅ​នៅ​ក្នុង​គោលបំណង​៖
១.​ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​លោក ហង់ រី ឌុយ​ណង់ ជា​ស្ថាបនិក​កា​កា​បាទ​ក្រហម និង​ថ្ងៃ​បង្កើត​កាកបាទក្រហម​
២.​ផ្សព្វផ្សាយ​អោយមាន​ការយល់ដឹង​អំពី​ទូទៅ​អំពី​សកម្មភាព​ដែល​កំពុង​ធ្វើ​និង​បន្ត​ធ្វើ​របស់​សាខា​ពិសេស​ការឆ្លើយ​ទៅ​នឹង​គ្រោះមហន្តរាយ​ផ្សេងៗ​
៣.​កៀរគរ​រក​មូលនិធិ​ស​ប្បុស​ធម៌ ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​បន្ត​និរន្តរភាព​សាខា​៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.