លោកជំទាវ​ម៉ៅ​ម៉ា​ល័យ​ធ្វើ​ការកោតសរសើ​យ៉ាង​ខ្លាំង​ចំពោះ​បុព្វបុរស​ខ្មែរ​ដែល​បាន​កសាង​ប្រា​សា​ទបន្ទាយឆ្មា​ដែល​មាន​ក្បាច់រចនា​ដ៏​ល្អ​ផូរផង់​

ខេត្ត​បន្ទាយមានជ័យ ៖ លោកជំទាវ​ម៉ៅ​ម៉ា​ល័យ កែ គឹមយ៉ាន បាន​មានប្រសាសន៍ ក្នុងការ​ធ្វើ​ពិធី​បន់ស្រន់​និង​ធ្វើ​ពិធី​បួងសួង សុំ​សេចក្តីសុខ​និង​សេចក្តីចំរើន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នៅក្នុង​ប្រាសាទ​បន្ទាយឆ្មា ស្ថិតក្នុង​ភូមិ បន្ទាយឆ្មា ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៧​នេះ​ថា លោកជំទាវ​បាន​ធ្វើ​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ប្រាសាទបន្ទាយឆ្មា​ដែលមាន​ក្បូក្បាច់​រចនាបទ​យ៉ាង​ល្អ​ផូរផង់​ដែល​ល្បីល្បាញ​រន្ទឺ​ខ្ទរខ្ទា​ពេញ​ទូទាំង​ពិភពលោក ។​

​លោកជំទាវ ម៉ៅ ម៉ា​ល័យ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ប្រាសាទបន្ទាយឆ្មា​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ជិត​៤០​គីឡូម៉ែត្រ ប្រាសាទបន្ទាយឆ្មា​នេះ ដោយសារ​តែ​សម័យ​សង្គ្រាម ធ្វើឲ្យ​ប្រាសាទ​បន្ទាយឆ្មានេះ បាក់បែក​ស្ទើរ​រាប​ដល់​ដី​ដោយសារតែ​គ្មាន​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរខេត្ត និង​មូលដ្ឋាន​ផង​ធ្វើឲ្យ​ប្រាសាទ​បន្ទាយឆ្នានេះ​ព្រៃ និង​ចក​ពើក​ដុះ​តាម​កសិន និង​ក្នុង​កសិន​សុ​ប​ទ្រប់ ធ្វើឲ្យ​ភ្ញៀវទេសចរណ៍​ជាតិអ​ន្ត​រ​ជាតិ​មិន​បាន​ចូល​មក​លេង​នោះឡើយ​ធ្វើឲ្យ​បាត់បង់​ថវិការជាតិ​រាប់​លាន​ដុល្លា​ឯណោះ ។​

​លោកជំទាវ ម៉ៅ ម៉ា​ល័យ បាន​មាន​វាចារ​បន្តទៀតថា ដោយសារ​តែ​មើល​ឃើញ​ប្រាសាទ​បន្ទាយឆ្នានេះ មាន​តំលៃ​ឥត​គណនា​ហើយពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ព្រៃ​កាន់តែ​ដុះ​ពេញ​ប្រាសាទ​ខ្លាំង​ឡើងៗ​នោះ ទើប​ធ្វើឲ្យ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ធ្វើ​ការផ្តួចផ្តើម​ជាមួយ​លោកជំទាវ​ជា​ច្រើន​នាក់​ទៀត ធ្វើការ​ជួសជុល​និង​ឆ្កាព្រៃ​ក្នុង​ប្រសាទ និង​បាន​បើក​ជុំវិញ​ប្រសាទ​នេះ​ឡើងវិញ ចាប់ពី​ខែ​មករា ឆ្នាំ​២០១៦​រហូតមកដល់​សព្វថ្ងៃ​នេះ ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​របស់​លោកជំទាវ​អស់​ចំនួន​២០០.០០០​ដុល្លា ក្នុងនោះ លោកជំទាវ​ក៏បាន​ចំណាយ​ទិញ​សូ​ឡា​១១៥​ដើម ក្នុង​១​ដើម មាន​តំលៃ​៩៦​ដុល្លា ដាក់​ជុំវិញ​ប្រាសាទ សំរាប់​បំភ្លឺ​នៅពេល​យប់ និង​មាន​បង់​រាប់រយ​ដាក់​ជុំវិញ​ប្រសាទ ពិសេស​មាន​ដាក់ហ្វាយៗ​សំរាប់​ឲ្យ​ក្មេង​មកលេង​កំសាន្ត​ទៀតផង ធ្វើឲ្យ​ប្រសាទបន្ទាយឆ្មា​សព្វថ្ងៃ​នេះ​ប្រែ​មុខមាត់​ជា​ថ្មី ហើយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​កន្លងទៅ​ថ្មីៗ​នេះ មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​មក​លេង​ល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ និង​រាំលេង​កំសាន្ត​ជិត​៣០.០០០​នាក់​ពេញ​ប្រសាទ​យ៉ាង​សប្បាយ​អើ​ង​កង​ទៀត​ផង ។​

​លោកជំទាវ ម៉ៅ ម៉ា​ល័យ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ទៅ​ថ្ងៃមុខ លោកជំទាវ​និង​ខិតខំ​កសាង​និង​ធ្វើ​ការជួសជុល​ប្រាសាទបន្ទាយឆ្មា​នេះ ឲ្យ​កាន់តែ​មាន​សោភ័ណភាព​ទ្វេរ​ដង​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឲ្យចូល​មលលេង​ឲ្យ​កាន់តែ​ច្រើន​ចំណូល​ថវិការ​ចូល​ជាតិ​ក៏​កាន់តែ​ច្រើន​ដែរ ៕

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!