​ការប្រកាស​ផ្ទេ​រភារ​:​កិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋាន្តរស័ក្តិ​ស្នងការរ​ដ្ឋា​ន​នគរបាល​ខេត្តសៀមរាប

សៀមរាប​៖ ការប្រកាស​ផ្ទេ​រភារ​:​កិច្ច តែងតាំង​មុខតំណែង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា​ឆ្នាំ​២០១៧ ស្ថិត​ក្នុង​សាលប្រជុំ​នៃ​ស្នងការ​ខេត្ត ដោយ​មាន​ការអញ្ជើញ​ពី​សំណាក់ ឯកឧត្តម នាយ​ឧត្តម សេនី​យ៍  ណេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ តំណាង​ដ៏​ខ្ព​ង​ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ព្រមទាំង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន​អញ្ជើញ​ចូលរួម​ជាច្រើន​នាក់​ក្នុងឱកាស​នោះ​ផងដែរ ។​

​ឯកឧត្តម នាយ​ឧត្តម សេនី​យ៍  ណេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ បាន​មាន​ប្រសា​ស​ន៏​ថា ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ទទួល​នូវ​ភាពជោគជ័យ​ផ្នែក​សន្តិសុខ សុវត្ថិភាព ទូទាំង​ខេត្ត​ស្ទើរតែ​១០០%​ទៅហើយ ដើម្បី​ការពារ​ជូន​ប្រជាពលរដ្ឋ និង​ភ្គៀវ​ជាតិ អន្តរជាតិ ដែល​បាន​មក​ទស្សនា​ប្រា​ង​ប្រាសាទ​អង្គរ ឬក៏​គណ​:​ប្រតិភូ​ថ្នាក់​ជាតិ និង​អន្តរជាតិ ការប្រជុំ​ថ្នាក់ដឹកនាំ​កំពូលៗ​ជាដើម ។ រាល់​បញ្ហា​ដែល​បាន​កើតឡើង​ជា​រើ​យៗ​កន្លងមក ខាង​ស្នងការ នគរបាល​ខេត្ត​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដើម្បី​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ទើប​ល្អប្រសើរ​) ។​

​លោក វរៈសេនីយ៍ឯក ហ៊ូ វ៉ាន់​នី ស្នងការរង​នគរបាល​ខេត្ត​សៀមរាប​ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី ព្រមទាំង​បាន​ប្រកាស​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​នោះ លោក​បាន​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត នឹង​ខិតខំ​ដឹកនាំ​បន្តទៀត ដើម្បី​ថែរក្សា​ការពារ នូវ​ផលប្រយោជន៏​ប្រជាពល​រដ្ឋ និង​សង្គមជាតិ​ទាំងមូល ព្រមទាំង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការងារ​ទាំងឡាយ​ណា​ដែល​មាន​បញ្ហា​បាន​កើតឡើង​នោះ ដើម្បី​យើង​ទទួលបាន​នូវ​សន្តិសុខ និង​សុ​វត្ថ​ភាព​នោះ ទាល់តែ​យើង​ទាំងអស់គ្នា​រួមសហការណ៏ និង​អនុវត្ត​នៅ​ផែនការ​ដែល​ថ្នាក់លើ​បាន​ដាក់ឲ្យ យើង​ត្រូវ​គោរព ប្រតិបត្តិ​ទៅតាម​បទដ្ឋាន​នៃ​ច្បាប់​ជា​ច​។ ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ដែល​ជា​អតីត​ស្នងការ​រដ្ឋា​ន នគរបាល​ខេត្ត​សៀមរាប​ឥឡូវ​ត្រូវ​ចូល​និវត្តន៍​ហើយ ជំនួស​ដោយ​លោក ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់​នី វិញ​ម្តង​៕
​ដោយ លុច​ណា​ម​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.