​អាជ្ញាធរ​ក្រុង​សៀមរាប​បើកដៃ​ឲ្យ​មេ​ល្បែង​លក់​ឆ្នោត​ធំជាងគេ​ប្រចាំ​ខេត្ត​សៀមរាប​!!! ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​!

ខេត្តសៀមរាប ៖ ភូមិ ឃុំ មាន​សុវត្ថិភាព និង​កាត់បន្ថយ​រាល់​អំពើ​ទាំងឡាយ​ឯង​ណា​ទៅ​? បើ​ល្បែងស៊ីសង​លុប​បំបាត់​មិន​បាន​ផង​នោះ ។ បើទោះបី​ស្រួង​មហាផ្ទៃ​បាន​បង្កើត​អោយមាន ភូមិ ឃុំ មាន​សុ​វត្តិភាព ដើម្បី​អោយ​អាជ្ញា​រធ​ប្រចាំ​តំបន់​របស់​ខ្លួន​មាន​វិធានការ​ក្តៅ​ដើម្បី​ទប់​ស្តា​ត​បទល្មើស​ដែល​កើតមានឡើង ជូន​ប្រជា​ពលរដ្ធ​រស់នៅ​ដោយ​មាន​ភាពកក់ក្តៅ​ដោយ​គ្មាន​អំពើហឹង្សារ ក្នុង​គ្រួរ​សារ​គ្មាន​ចោរលួច ឆក់​។​ល​។
​ដោយឡែក មេ​កត់​កន្ទុយលេខ​ដល់​ធំ​មួយ​ស្ថិតនៅ ភូមិ ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គុំ​ក្រុង​សៀមរាប ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ស្រី នា ដោយ​គ្មាន​សមត្ថ​កិច្ជ​ធ្វើការ​បង្ក្រា​បឡើយ ថែម​ទាំង​បណ្តែតបណ្តោយ បើកដៃ​ឲ្យ​ក្រុម​បទល្មើស​កត់​ម៉ា​សេរី​ពាសពេញ​ក្រុង​សៀមរាប ដោយ​ម្នាក់ៗ​ឆ្លើយថា បាន​បង់​ប្រាក់​អោយ​ទៅ​អ្នកនេះ​អ្នកនោះ​ដោយ​ពុំ​ខ្លាច​ច្បាប់​ដែល​មិន​អនុញ្ញាត​នោះទេ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​០៤.២០១៧.​នេះ​វេលា​ម៉ោង​១០​និង​៣០​នាទី​បណ្តាញ​ព័ត៌មាន បាន​ទំនាក់ទំនង​ទូរ​សព្ទ័​ជាមួយ មេ​ល្បែង​កន្ទុយលេខ ឈ្មោះ ស្រី នា ដែល​បាន​បើក​សំងំ​នៅ​ខាង​ផ្ទះ​ដល់​ធំ​របស់​គេ ដើម្បី​លាក់​ពី​ភ្នែក​មហាជន​មួយចំនួន​ដែល​មិន​ចូល​ចិត្ត​ល្បែងស៊ីសង​នេះ ។​

​ជុំវិញ​ការបើក​ល្បែង​ខុសច្បាប់​ខាងលើនេះ មេកត់​កន្ទុយកលេខ​បានប្រាប់​ថា គាត់​បើក​លក់​រយៈពេល​យូរ​មក​ហើយ គាត់​មិន​ខ្លាច​អ្នកណា​នោះ​ទេ បើ​ខាង​សមត្ថកិច្ច​ចង់​ចាប់ ឫ​បិទ ទាល់តែ​បង្ក្រាប​ទាំងអស់ ព្រោះ​ថា​មិន​ខ្វះ​ទេ​កន្លែង​រកស៊ី​លក់​ឆ្នោត​ខុសច្បាប់​ដូច​គាត់ ។​

​មេ​ល្បែង​រូបនោះ​បាន​បន្តទៀតថា ខ្ញុំ​ក៏​ចង់​ចូលរួម​ក្នុង​សង្គម​ដែល​ដើម្បីអោយ ភូមិ ឃុំ មាន​សុ​វត្តិភាព រាល់​បទល្មើស​ទាំងឡាយ គឺ​គ្មាន តែបើ​បិទ​រូបគាត់​ចុះ កន្លែង​រាប់រយៈ​ពាសពេញ​ក្រុង​សៀមរាប​ទាំងមូល មិន​ចាប់​ផង ។ ចឹង​ហើយ​បាន​ជា​គាត់​បើក​កត់​ម៉ា​សេរី មិន​ខ្លាចញញើត​និង​ច្បាប់​ឡើយ ។​

​មហាជន​បាន​រិះគន់ថា បើក​តាំងពី​យូរ​មក​បាន​ដោយ​រលូន​អត់​មាន​បញ្ហា​សម្រាប់​មេ​កត់​កន្ទុយលេខ​នោះ​ទំនង​ជា​បាន ឃុបឃិត​ជាមួយ​សមត្ថ​កិច្ជ​ផ្តល់​លាភសក្ការៈ ស្ងាត់ៗ ដូរ​ជា​ថ្នូរ មិន​ធ្វើ​ការបង្ក្រាប​ឫ​រាយការណ៍​ជូន​ថ្នាក់លើ ហើយ​មើលទៅ បាន​ជា​កន្លែង​កត់​កន្ទុយ​លេខ​ខាងលើនេះ កត់​បាន​រលូន​ដោយ​មិន​ញញើត​នឹង​ច្បាប់​បន្តិច​សោះឡើយ ។ បើទោះបីជា​ពួកគាត់​បាន​ដឹងថា កន្លែង​កត់​កន្ទុយលេខ​ខាងលើ​ធ្លាប់​បាន​សមត្ថ​កិច្ជ​ធ្វើការ​បង្ក្រាប​រួច​មក​ម្តង​ហើយ​ក៍ដោយ វា​ហាក់បីដូចជា​បាន​ស្គាល់​និង​ផ្តល់​អំណាច​អោយ​មេ​កន្ទុយលេខ​មាន​ជម្រូក​រកស៊ី​កាន់តែខ្លាំង​ដៃឡើង​ជាង​មុន​យ៉ាង អនាធិបតេយ្យ ។​

​ប្រជាពលរដ្ឋ​ដែល​បាន​ជួប​និង​បញ្ហា​ល្បែងស៊ីសង​នេះ ដែល​ប្តី​ឫ​ប្រពន្ធ​របស់​ពួកគាត់​ញៀន​ល្បែង​នេះ​ចាញ់​ប្រាក់​រាប់ពាន់​ដុល្លា​ក្លាយ​ទៅ​ជំពាក់​ធានា​គារ​ក៍មាន​ដែល​នោះ និង​អ្នក​ផ្សេង​ទៀត​បែកគុំនិត​លួច​ឆក់​ទ្រព្យសម្បត្តិ អ្នកដទៃ​ដើម្បី​យកទៅ​លក់​បាន​ប្រាក់​មក​ចាក់​កន្ទុយលេខ​ទៀត ។ ពួកគាត់​សុំ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​ជា​ពិសេស ឯកឧត្តម (​ឃឹម​ប៊ុន​សុង​)​អភិបាលខេត្ត​សៀមរាប មេត្តា​កុំប្រងើយកន្តើយ​ពី​ករណី ល្បែង​កន្ទុយលេខ​ខាងលើនេះ​ផង ដាក់បទបញ្ជា​ដល់​មន្ត្រី ក្រោមឨ​វាត ដើម្បី​លុបបំបាត់​ល្បែង​កន្ទុយលេខ​នេះ​អោយមាន​ប្រសិត​ភាពខ្ពស់ នឹង​ភូមិ ឃុំ​មាន សុវត្ថិភាព ដោយ​រស់នៅ​គ្មាន​អំពើហឹង្សារ​ដោយ​ល្បែងស៊ីសង ។​ល​។​
​លុច​ណា​ម​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.