​កម្លាំងចម្រុះ​ខេត្ត​បាន​ចុះ​ចាប់​ផ្ទះ​លាក់​ទុក​ឈើប្រណិត​មួយ​កន្លែង​ដែល​ស្ថិតនៅ​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី

ខេត្ត​រតនគិរី ៖ ហេតុការណ៍​ចុះបង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៧​។ ការចុះ​បង្ក្រាប​នោះ​ដែរ​គេ​ឃើញ​មាន កម្លាំង​អធិការ​ក្រុង​បាន​លុង កងរាជអាវុធហត្ថ​ក្រុង ប៉ូលិស​ប៉ុស្តិ៍​បឹង​កន្សែង និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង ដែល​ដឹកនាំ​ដោយ​លោក​ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តរតនគិរី​ទើប​ផ្ទេរ​ពី​ខេត្ត​ផ្សេង​មក​ខេត្ត​រតនគិរី ហើយ​កំពុងតែ​បញ្ចេញ​កណ្តាប់ដៃ​ដែក​តាម​ចាប់​ឈើ​ដែល​ស្តុក​ទុក​ខុសច្បាប់​ក្នុង​ឃ្លាំង​នៅ​ខេត្ត​រតនគិរី​។​

​បើ​តាម​សមត្ថិ​ច្ច​ចុះ​បង្ក្រាប​នេះ​បាន​អោយ​អ្នក​សារពត៌មាន​ដឹងថា ដោយ​មាន​ការបញ្ជា​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត និង​កម្លាំង​ស៊ើបអង្កេត​ផ្ទះ​ស្តុក​ឈើ​នេះ​ជា​យូរ​មក​ហើយ ទើប​ព្រឹក​ថ្ងៃ​ខាងលើនេះ​កម្លាំង​ចម្រុះ​បាន​ចុះ​ឡោមព័ទ្ធ និង​ឆែកឆេរ​ប្រទះ​ឃើញ​ឈើប្រណិត​ជាច្រើនរ​ម៉នៅ​ដីឡូត៍​នោះ​តែម្តង តែ​មិនឃើញ​ម្ចាស់​ឈើ​។ សមត្ថកិច្ច​បាន​បន្ថែម​ទៀត​ថា​កម្លាំង​របស់លោក​បាន​រឹបអូស​បាន​ឈើប្រណិត​រាប់ពាន់​ដុំ  វត្ថុតាង​ទាំងនេះ​បាន​ដឹក​ជញ្ជូន​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត តែ​មិន​ទាន់​បាន​វាស់វែង​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ​។​

​គួ​បញ្ជាក់​ផង​ដែរ​ថា ក្រោយពី​មាន​ការផ្លាស់ប្តូរ​ព្រះរាជអាជ្ញា​ថ្មី​ខេត្តរតនគិរី​គេ​សង្កេតឃើញថា​មាន​ការបង្ក្រាប​ទីតាំង​លួចលាក់​ស្តុប​ឈើ​នៅ​តាម​ផ្ទះ​នៅ​ក្រុង​បាន​លុង​ជា​បន្តបន្ទាប់​ដែល​ត្រូវ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​អបអរសាទរ ប៉ុន្តែ​អ្វី​ដែល​ពួកគាត់​មាន​ការ​ព្រួយ​បារ​ម្មណ៍​នោះ​ខ្លាចក្រែង​ថា​ការបង្ក្រាប​នេះ​គ្រាន់តែ សិល្បៈ​ចាប់​មួយ​គំរាម​មួយរយ រឺ​កៀង​ត្រី​អោយ​ចូល​ស៊ង​តែប៉ុណ្ណោះ​៕
​ជីវ៉ា​

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!