ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល​ស្តីទី ខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​

​ខេត្ត​បាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី ២១ ខែ​មេសា ឆ្នាំ​២០១៧ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល​ស្តីទី នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ អនុគណៈកម្មការ​ខេត្ត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ខេត្ត​បាត់ដំបង ។ ក្នុងនោះ ក៏​មាន​ការចូលរួម​ពី មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួម​មាន​ព្រះ​រាជ្ញារ​ង កងកម្លាំងប្រដាប់អាវុធ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាល​ស្រុក​ចំនួន​៤ ដែល​ជាប់​នឹង​បឹង​ទន្លេសាប នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ។​

​លោក ជូ​ង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បាត់ដំបង មានប្រសាសន៍ថា បទ​ល​ល្មើស​នេសាទ​ដែល​បង្ក្រាប​បាន​ចាប់ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៧ នេះ​មាន​ចំនួន ១៣១​ករណី ព្រលែង​ត្រី ក្នុង​បឹង​ធម្មជាតិ​ចំនួន ៣២៥៨​គីឡូក្រាម ។

​ឯកឧត្តម​អភិបាល​ស្តីទី បាន​មានប្រសាសន៍ ស្នើ​ដល់​មន្ទីរ អង្គភាព និង​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ឲ្យបាន​ល្អ​ប្រសើរ ក្នុង​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ដូច​ភ្លៀងរលឹម រាល់​ឧបករណ៍​នេសាទ​ខុសច្បាប់​ត្រូវ​ដុត​បំផ្លាញចោល និង​វែកមុខ​រក​មេខ្លោង ប្រមូល​វត្ថុតាង និង​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ និង​សុំ​ឲ្យ​សហគមន៍​នេសាទ​ជួយ​សហការ និង​រាយការណ៍​ដល់​សមត្ថ​កិច្វ​ជា​បន្ទាន់ ក្នុងករណី​មាន​បទល្មើស ៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.