​ប្រារព្ធ​ពិធី​សូត្រមន្ត​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​នៅ​អធិការដ្ឋាន​នគ​របាល​ស្រុក​ស្អាង​

កណ្តាល ៖  នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា ឆ្នាំ​២០១៧​នេះ​ប្រារព្ធ​ពិធីសូត្រមន្ត​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្អាង​មាន​ប្រារព្ធ​ពិធីសូត្រមន្ត​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ គ​.​ស ២០១៧ ដោយ​មាន​ការអញ្ជើញ​ពី​លោក វរ​សេ​នីយ៏ទោ សេង សុជាតិ ប្រធាន​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្អាង​និង​មន្ត្រីនគរបាល ជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ យ៉ាងច្រើន​កុះករ​គ្រប់​លំដាប់ថ្នាក់​អញ្ជើញ​ចូលរួម ដើម្បី​សុំ​ពរជ័យ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ​មហាប្រសើរ ពី​ទេវតា​ឆ្នាំ​ថ្មី​។​ពិធីសូត្រមន្ត​នេះ មាន​ព្រះសង្ឃ​ចំនួន​៤​អង្គ ។

​បន្ទាប់ពី​ពិធី​សូត្រមន្ត​នេះ​បាន​បញ្ចប់​លោក វរ​សេ​នីយ៏ទោ សេង សុជាតិ បាន​ប្រគេន ទិយ្យទាន​ព្រះសង្ឃ​ចំ​៤​អង្គ​ក្នុង​១​អង្គ​ត្រៃ​ដក់​១ ទឹកក្រូច​១​កេះ​ទឹក​សុទ្ធ​១​កេះ បច្ចយ័​ចំនួន ១០០០០០​រៀល លោក​អាចារ្យ ៥០០០០ រៀល ពីរ​នាក់ តាជី​យាយជី ម្នាក់ៗ ២០០០០​រៀល ៕
​លោក ហុក វិបុល​

 

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.