ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង ប្រគេន​បច្ច័យ ៦០០ ដុល្លារ​សម្រាប់​កសាង​ទ្វារ ព្រះវិហារ​

​កាលពី​ព្រឹក​ថ្ងៃទី ០៩ មេសា ២០១៧ មាន​ព្រះគ្រូ​ចៅអធិការ អាចារ្យ និង​គណៈកម្មកា​រលោក​មេភូមិ ព្រមទាំង​ពុទ្ឋបរិស័ទ ចំណុះជើងវត្ត (​គី​រី​រុក្ខា​វនា​រាម​) ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី  ខេត្ត​ក្រចេះ បាន​មក​សុំ​បិណ្ឌ​បាត្រ បច្ច័យ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង ដើម្បី​ជាវ​ទ្វារ​ដាក់​ព្រះវិហារ ដែល​កំពុង​ខ្វះខាត ។​

​នា​ឱកាស​នោះ ឯកឧត្តម អ្នកឧកញ៉ា គង់ ក្រឹ​ង បាន​ចូល​បច្ច័យ​ចំនួន ៦០០$ (​ប្រាំមួយរយ​ដុល្លា​) សាងសង់​បន្ត ដើម្បី​បំរើ​ក្នុង​វិស័យ​ព្រះពុទ្ឋសាសនា ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផង​ដែរ ព្រោះ​ព្រះពុទ្ឋសាសនា​ជា​សាសនា​របស់​រដ្ឋ​អោយមាន ភាព​រីកចំរើន ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សេចក្តី​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្តេច​គតិ​ព្រិ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទើប​ប្រទេស​ជាតិ​មាន​ការរីកចំរើន​រហូត​ដល់​សព្វថ្ងៃនេះ​៕

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!