ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ និង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​

មណ្ឌល​គី​រី ៖ យុទ្ធនាកា​រទាំង ៥ រួមមាន យុទ្ធនាការ​ព្រៃឈើ​ធនធានធម្មជាតិ គ្រឿងញៀន បទល្មើស​នេសាទ ចរាច​រណ៍ ល្បែងស៊ីសង ឥឡូវ​ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បន្ថែម​ចំនួន​០២​ទៀត គឺ​ទី​១​បទ​ឧក្រឹដ្ឋ​ក៏​ចេញ​ជា​យុទ្ធនាការ​ផងដែរ រាល់​ឧក្រឹដ្ឋជន​ទាំងអស់​ត្រូវបាន​គ្រប់គ្រង តាំង​ពី​ជាប់ពន្ធនាគារ​ចេញពី​ពន្ធនាគារ និយាយ​រួម​គ្រប់​វិធានការ ដើម្បី​កាត់បន្ថយ​បទល្មើស​ឧក្រឹដ្ឋ​កម្ម ទី​២​គឺ​លុប​បំបាត់​ប៉ុស្តិ៍​អនាធិបតេយ្យ​នេះ​ជា​បញ្ហា​ដែល​រាំ​រ៉ៃ​យូរហើយ​ដែរ ។ ដូច្នេះ​ស្ថាប័ន​កងឯកភាព​ត្រូវ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ បើសិន​យុទ្ធនាកា​រទាំង​៧​នេះ​ដើរ​ព្រម​គ្នា គឺ​ប្រទេស​ជាតិ​យើង​មាន​សេចក្តីសុខ​ល្អ ។ នេះ​បើ​តាម​ប្រសាសន៍​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការ​រង នៃ​អគ្គស្នងការ​នគរបាល​ជាតិ  នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ថា ដើម្បី​អនុវត្ត​យុទ្ធនាកា​រទាំង​៧​នេះ សូម​ស្នងការ នគរបាល​ខេត្ត​មណ្ឌលគិរី​ត្រូវ​ប្រជុំ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​គ្រប់​ប្រចាំខែ ដក​ពិសោធ​ន៏​នូវ​ចំនុចខ្លាំង​ចំនុចខ្សោយ ជាពិសេស កងកម្លាំង​ទាំងអស់​ត្រូវ​ដកខ្លួន​អោយ​ឆ្ងាយ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស មិន​ធ្វើ​ខ្នងបង្អែក  និង​ខ្លួនឯង​ផ្ទាល់​មិន​ប្រព្រឹត្ត​បទល្មើស នេះ​គឺជា​បញ្ហា​សំខាន់​ដែល​ថ្នាក់ដឹកនាំ អគ្គស្នងការ​នគរបាល​ជាតិ​បាន​កំណត់ ។

​ឯកឧត្តម​បាន​បន្តថា ការងារ​ចំពោះមុខ​កងកម្លាំង​នគរបាល ត្រូវធ្វើ​សេនាធិការ​ជូន​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត ដើម្បី​ធ្វើ​ផែនការ ការពារ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៤ ដោយ​ការពារ​ជាក់ស្តែង​ធានាបាន​នូវ​សុវត្ថិភាព​នៅតាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​។

​មិនតែប៉ុណ្ណោះ កម្លាំង​នគរបាល​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ការពារ​សន្តិសុខ​សណ្តាប់​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដោយ​ពង្រាយ​កម្លាំង​នៅ​តាម​វត្ត​អារាម រម្មណីយដ្ឋាន និង​ទីកន្លែង​កំសាន្ត​ផ្សេងៗ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក ឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​លើ​ឡើង​អំពី​ផែនការ និង​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៧ គឺ​ជម្រុញ​ការស្រាវជ្រាវ​ចំពោះ​អង្គការ​ជាតិ អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល សហជីប សហគមន៍​នានា សំដៅ​បង្ក​លក្ខណៈ​លើ​ទឹកចិត្ត​ក្នុង​ការចូលរួម​អភិវឌ្ឃន៍​សង្គម បន្ត​ជម្រុញ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អោយ​មាន​និរន្តរភាព និង​មាន​ប្រសិទ្ធិភាព រៀបចំ​កម្លាំង​ហ្វឹកហាត់​អន្តគ​មន៍​ពិសេស​ដើម្បី​ជា​កម្លាំង​ស្នូល​ក្នុង​ការទប់ស្កាត់​បាតុកម្ម និង​កូដកម្ម  បន្តធ្វើ​សេនាធិការ​ជូន​គណៈកម្មាធិកា​រ​ជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន បំផុស​ចលនា​វិស័យ​ឯកជន អោយមាន​ការចូលរួម​ពន្លត់អគ្គីភ័យ ធ្វើ​សេនាធិការ​គណៈបញ្ជាការ​ឯកភាព​ខេត្ត  ចូលរួម​យ៉ាង​សកម្ម ក្នុង​ចលនា​កំណែ​កម្រង់​កងកម្លាំង​នគ​របាល​ជាតិ  យកចិត្តទុកដាក់​បង្កើន​វិធានការ​ប្រមែប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សន្តិសុខ និង​ឧបាយកល ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​ខេត្ត​មណ្ឌលគិរី  ត្រួតពិនិត្យ​ឡើងវិញ​គោលដៅ និង​មុខសញ្ញា ដែល​កំពុង​មាន​សកម្ម​ភាព ក្នុង​មូលដ្ឋាន​ជាពិសេស​ល្បែងស៊ីសង លុបបំបាត់​អោយ​បាន​បាតុភាព​អសកម្ម ក្នុង​ជួរ​កងកម្លាំង​អនុវត្តន៍​ច្បាប់ ដែល​មាន​ភារកិច្ច​បង្កា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ពង្រឹងសមត្ថភាព ឆន្ទៈ គុណធម៌ វិជ្ជាជីវៈ​ក្នុង​ការទទួលខុសត្រូវ បង្កើន​ការ​សំដៅ​គុណភាព​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ​មន្ត្រី​នគរបាល​ចំនួន​១៨​រូប​ត្រូវបាន​ទទួល​ប័ណ្ណសរសើរ ៕
​ដោយ ៖ ប៊ូ​ស្រា​

 

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!