ពលករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​ដោយ​ក្តី​សប្បាយរីករាយ​

ខេត្ត​បាត់ដំបង​៖ ពលករ​ខ្មែរ​ជាង​១​ម៉ឺន​នាក់ វិល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ក្នុង​រយ​:​ពេល​៣​ថ្ងៃ គិតពី​ថ្ងៃ​ទី​០៥,០៦,០៧ ខែ​មេសា ឆ្នាំ​២០១៧ តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយ​ក្តី​សប្បាយរីករាយ ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំថ្មូី​ប្រពៃណី​ខ្មែរ​។​

​ប្រភព​ឲ្យដឹងថា ការវិល​ត្រឡប់​នូវ ថ្ងៃទី​០៥,​ខែ​មេសា​មាន​ចំនួន​មនុស្ស​ប្រុស​ស្រី​ជាង​២​ពាន់​នាក់​។ ថ្ងៃទី​០៦​ខែ​មេសា មាន​ចំនួន​មនុស្ស​ប្រុស​ស្រី​ជាង​៧​ពាន់​នាក់​។ ថ្ងៃទី​៧ ខែ​មេសា មាន​ចំនួន​មនុស្ស​ប្រុស​ស្រី​ជាង​២​ពាន់​នាក់ គិត​ត្រឹម​ម៉ោង​២​រសៀល​។​

​ប្រភព​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ទី​២៣ ខែ​មិនា ដល់​ថ្ងៃ​៣ ខែ​មេសា ឆ្នាំ​២០១៧ កន្លង​មក​ភាគី​ថៃ បាន​ចាប់​ពលករ​ខ្មែរ​យក​លុយ​ពី​៥០០​បាត ដល់​១៥០០​បាត ពេល​ត្រឡប់​ចូល​មក​ស្រុក​ខ្មែរ​វិញ ។​ក្រោយ​ពី​ឯកឧត្តម សុខ ផល អគ្គនាយដ្ឋាន​អន្តោ​ប្រវេ​សន្ត៍​ចុះសួរសុខទុក្ខ​មន្ត្រីក្រោមឱវាទ​តាម​តំបន់​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ដូង ពេល​ពលករ​ឆ្លងដែន ចាប់ពី​ថ្ងៃ​ទី​០៥,​ខែ​មេសា​មិន​មាន​សមត្ថកិច្ច​ណា​ចា​បើ​យក​លុយ​ទេ​។​

​ពលករ​សប្បាយចិត្ត​ទី​១ គឺ​បាន​បញ្ចប់​ការងារ​រកស៊ី​នៅ​ប្រទេស​ថៃ បាន​លុយកាក់​វិល​មក​ជួបជុំ​ក្រុមគ្រួសារ ។ ទី​២ នៅ​ថ្ងៃ​ត្រឡប់មកវិញ ចាប់ពី​ថ្ងៃ​ទ​៥ ខែ​មេសា មក​មិន​មាន​សមត្ថកិច្ច​ណា​យក​លុយ​ទាំងអស់​ទាំង​ភាគី​ថៃ​ទាំង​ភាគី​កម្ពុជា ៕

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.