ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ សម្ភោ​ធ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ ប្រវែង ៤៥ គីឡូម៉ែត្រ​

ខេត្ត​កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៧ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ មួយ​ខ្សែរ ប្រវែង ៤៥​គីឡូម៉ែត្រ ពី ភូមិ​អូរ​ពក​សាមគ្គី ឃុំ​មាន​រិទ្ធ ទៅ​ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​។ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែងថា​៖ សូមឲ្យ​បងប្អូន​ដែល​ប្រើប្រាស់​ផ្លូវ​លំនេះ​ជួយ​ថែរក្សា​ទាំងអស់គ្នា ដោយ​មិន​ត្រូវ​ដឹក​លើស​ទម្ងន់ មិន​ចាក់ដី​សាងសង់​ផ្ទះ​ឲ្យ​ខ្ពស់​ជាង​ថ្នល់ មិន​ត្រូវ​កាប់​កាយ​ផ្លូវថ្នល់​ដោយ​គ្មាន​ការ​អនុញ្ញាត្តិ មិន​ប្រើប្រាស់​យានជំនិះ​ដែល​ខុស​បច្ចេកទេស ដូចជា គោយន្ត​កង់​ដែក​ជាដើម ។​

​ប្រជាពលរដ្ឋ សូម​ថ្លែងអំណរគុណ​ជា​ពន្លឹក ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​ជានិច្ចកាល តែងតែ​នៅ​ជាមួយ​ប្រជាជន ដឹង​សុខទុក្ខ​ប្រជាជន​ជា​និច្ច​! មាន​សម្តេច ហ៊ុន សែន គឺ​មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​។​

​ប្រជាជន​ស្រុក​សណ្តាន់ ពិសេស​អ្នក​ឃុំ​មាន​រិទ្ធ និង​ឃុំ​ទំរីង សប្បាយរីករាយ​ចិត្ត ដោយ​បាន​ទទួល​ចំណងដៃ​ផ្លូវ​មួយ​ខ្សែរ ប្រវែង ៤៥​គីឡូម៉ែត្រ ពី​ឃុំ​មាន​រិទ្ធ ទៅ​ឃុំ​ទំរីង ស្រុក​សណ្តាន់ តាមរយៈ​ការស្នើសុំ​ពី​លោក​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ ក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ទៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ​។ ជា​លទ្ធផល ក្រសួង​បាន​សម្រេច​ផ្តល់​ការជួលជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ០១ ខ្សែ ប្រវែង ៤៥ គីឡូ​ម៉ែត ចាប់​ពី​ភូមិ​ត្បូង​ទឹក ឃុំ​មាន​រិទ្ធិ ទៅ​ឃុំ​ទំរីង ស្រុក​សណ្តាន់ ៕

 

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!