សមត្ថកិច្ច​នគរបាល​ខេត្តក្រចេះ​តាម​ចាប់​បុរស​ម្នាក់​សង្ស័យ​ជា​ឃាតករ​បុរស​ម្នាក់​សម្លាប់​ស្ត្រី​មេម៉ាយ នៅ​ស្រុក​សំបូរ

​ខេត្ត ក្រចេះ​៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ ខេត្ត​ក្រចេះ បាន​ស្រាវជ្រាវ ចាប់​បុរស​ម្នាក់​សង្ស័យ​ជា​ឃាតករ​បុរស​ម្នាក់​សម្លាប់​ស្ត្រី​មេម៉ាយ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​បញ្ជូន​ទី​តុលាកា​នា​រសៀល​ថ្ងៃទី​៤​ខែ​មេសា​ឆ្នាំ​២០១៧​ចាត់ការ​តាម​និតិ​វិធី​។​

​បុរស​សង្ស័យ​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់បាន នៅ​ថ្ងៃ​ទី​១​ខែ​មេសា ២០១៧​នៅ​ក្រុង​បាត់ដំបង​។​

សមត្ថកិច្ច​នគរបាល​បានឲ្យដឹង​ថា​ស្ត្រី​រងគ្រោះ​ស្លាប់ មានឈ្មោះ អេង ម៉េង​ជា​អាយុ​៤៣​ឆ្នាំ​
​រស់នៅ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្ត​ក្រចេះ ។ ជនរងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ និង​ចាក់​ដោយ​វត្ថ​ស្រួច​រឹង​(​កាំបិត​)​កាលពីរ​ចុងខែ កុម្ភ​:​ឆ្នាំ​២០១៧ រួច​អូស​សាកសព​ទៅ​លាក់​ក្នុង​បន្ទប់ទឹក ។ រីឯ​ជនសង្ស័យ​ពេល​នោះ​គេចខ្លួន​បាត់​។​

ក្រោយពី​ធ្វើ​កោសល្យវិច័យ​សព សមត្ថកិច្ច​កំណត់​មុខសញ្ញា​ហើយ​សុំ​គោលការណ៍​ថ្នាក់លើ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​មាន​ឈ្មោះ (​កាន់ វណ្ណ​:) ហៅ​ណាក់​អាយុ​៣៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ អូរ​គ្រៀង ស្រុក សំបូរ ខេត្ត​ក្រចេះ​។​

​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា ការសម្លាប់​ស្រី្ត ខាងលើ​ព្រោះ​តែ​រឿង​គំនុំ ៕

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!