​គ្រោះថ្នាក់​ចរាចរណ៍​៣​ខែ​ដើមឆ្នាំ​២០១៧​បង្ករ​ឲ្យ​មនុស្ស​ស្លាប់​តិច​ជាង​ឆ្នាំ​២០១៦

​ខេត្ត​បាត់ដំបង :៖ ក្នុង​ខេត្ត​បាត់ដំបង​គ្រោះថ្នាក់​ចរាចរណ៍ រយ​:​ពេល​៣​ខែ ដើមឆ្នាំ ២០១៧ មាន មនុស្ស​ស្លាប់​២៩​នាក់​និង​របួសធ្ងន់​ស្រាល​ចំនួន​៤៥​នាក់ តិច​ជាង​ឆ្នាំ​២០១៦ ។​

​ឯកឧត្តម ចន្ទ័ សុផល អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​អនុគណ​:​កម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បានលើកឡើង នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៧ ទិវា​សប្តាហ៍​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១០​ថា នៅ​ដើមឆ្នាំ​២០១៧​កន្លងមកនេះ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​បាត់ដំបង​បាន​កើតឡើង​ចំនួន​៤៥​លើក បើ​ធៀប​និង​៣​ខែ​ចុង​ឆ្នាំ​២០១៦ បាន​ថយចុះ​១៣​លើក​បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​២៩​នាក់​ខណ​:​ឆ្នាំ​២០១៦​មាន​មនុស្ស​ស្លាប់​ចំនួន​៣១​នាក់​ថយចុះ​ជា​ង​ឆ្នាំ​ចាស់​២​នាក់​។​

​ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង​បាន​បន្តរ​ថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ក្នុង​រយ​:​ពេល​២​ឆ្នាំ​ចុងក្រោយ​នេះ កើតមាន​ជា​ក្រុម​ដែល​បង្ករ​ឡើង​ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង មិន​ពាក់​ខ្សែក្រវ៉ាត់​ការពារ មិន​ពាក់​មួកសុវត្ថិភាព​និង​ការឡើង​ជែង​ដោយ​ប្រថុយប្រថាន​បង្ករ​អោយមាន​អ្នករបួស​ធ្ងន់ធ្ងរ​ដល់​ពិការ​និង​បណ្តាល​អោយ​បាត់បង់​ជីវិត​មនុស្ស​ជាមួយ​ការខូចខាត​ទ្រព្យ​រដ្ឋ ឯកជន​យ៉ាងច្រើន បន្សល់​នូវ​ក្មេង​កំព្រា ស្ត្រី​មេម៉ាយ​និង​ប៉ះពាល់​ផលវិបាក​ជាច្រើន​ទៀត​ដល់​សង្គម​ទាំងមូល​។

​បើ​ទោះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្នកស្លាប់ រួមទាំង​អ្នករងរបួស​មានការ​ថយ​ចុះ​ខ្លះ​ពិតមែន ក៍គ​ណ​:​កម្ម​ការ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវគោក​បាន​កំណត់​យក​ថ្ងៃទី​៤ ខែ​មេសា ដែល​មាន​មនុស្ស​ស្លាប់​តិច​បំផុត​ត្រឹម​ម្នាក់​កំណត់​ធ្វើ​ទិវា​សប្តាហ៍​ជាតិ ។ ថ្ងៃនេះ​ដែរ ជាការ​វាយ​ជួង​ជាថ្មី​ក្នុងការ​ដាស់តឿន​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​ថ្មើរជើង ទាំង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​អោយ​ផ្លាស់ប្តូរ​ឥរិយាបទ​មាន​សណ្តាប់ធ្នាប់ មានការ​អធ្យាស្រ័យ​អោយ​គ្នា​ពិសេស​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​អោយ​ត្រឹមត្រូវ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ទុក​សោ​ក​និង​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.