ប្រជាពលរដ្ឋ​មាន​ចំនួន​១.៥០០​នាក់​មកពី​២​សង្កាត់ ម្កាក់​និង​សង្កាត់​ព្រះ​ពន្លា​បានទទួល​អំណោយ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​

ខេត្ត​បន្ទាយមានជ័យ​៖ ​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មមាញឹក​ហើយ​ជិត​ចូលឆ្នាំ​ខ្មែរ​ផង​ទៀត​នោះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​កែ​ គឹមយ៉ាន​ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ​អមដំណើរ​និង​មន្ត្រី​គណៈបក្ស​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត ​បាន​នាំយក​អំណោយ​យ៉ាង​សណ្ធឹកសណ្ធាប់​របស់​គណ​:​បក្ស​ប្រជាជន​កម្ពុជា​ទៅ​ចែក​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ជា​សមាជិក​គណ​:​បក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​ចំនួន​១.៥០០​នាក់​មកពី​២​សង្កាត់ មាន​សង្កាត់​ម្កាក់ និង​សង្កាត់​ព្រះ​ពន្លា​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ក្នុង​សាលប្រជុំ​គណ​:​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មេសា​ឆ្នាំ​២០១៧​នេះ​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ ​គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណ​:​បក្ស​ប្រជាជន​កម្ពុ ជា​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​លោក​សូម​ឲ្យ​សមាជិកគណ​:​បក្ស​ប្រជាជន​ទាំងអស់​ត្រូវ​យល់​ដឹង​ឲ្យបាន​ជ្រាប​ពី​គោលនយោបាយ​របស់​គណៈ​បក្ស​និង​គោល​ជំ​ហូ​របស់ខ្លួន​ក្នុង​ការអនុវត្តន៍​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បីឲ្យ​ទទួលបាន​ជោគ​ជ័យ​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខនេះ ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ធ្វើ​ការណែនាំ​ដល់​គណកម្មាធិការ​គណ​:​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និង​ភូមិ ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​សមាជិក​សមាជិកា​របស់​ខ្លួន នៅក្នុង​មូលដ្ឋាន​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលនយោបាយ របស់​គណ​:​បក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី​ហេង​សំរិន ។​

​ក្នុងនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើការ​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា ត្រូវ​ចេះ​ថែរក្សា​ខ្លួន ជា​មនុស្ស​ល្អ ពលរដ្ឋ​ល្អ ត្រូវ​ប្រព្រឹត្តិ​តែ​អំពើ​ល្អ សុចរិត និង​ជាស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ជាស​ឲ្យ​ឆ្ងាយ​នូវ​អបាយមុខ​គ្រប់​ប្រភេទ ដូច​ជា​ល្បែងស៊ីសង​ជាដើម ដើម្បី​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ហើយ​ត្រូវ​ប្រកាន់​គោលជំហរ​គោលនយោបាយ របស់​គណៈបក្ស​ប្រជាជន ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ឈាន​ទៅ​ការ​បោះឆ្នោះ​ឆ្នោត ឃុំ សង្កាត់​នា​ពេលខាងមុខ​នេះ​ឲ្យបាន​ជោគជ័យ​ផងដែរ ៕​

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!