លោក ឃិន ញ៉ាន ត្រូវ​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ​

ខេត្ត​ឧត្តរមានជ័យ ៖ ថ្ងៃទី​០៣.​ខែ​មេសា ឆ្នាំ​២០១៧ ពិធី​ប្រកាស់​ចូល​កាន់​មុខតំណែង​របស់ លោក ឃិន ញ៉ាន ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ  ដោយ​បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គ​នាយរង អគាធិការរង ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង​
​ប្រដាប់អាវុធ អភិបាល​ក្រុង​ស្រុក មេឃុំ ចៅសង្កាត់ សរុប ៣៥០ នាក់ ។​

​ក្រោយ​ពី​ឯកឧត្តម​ស​ថា​វី​អភិបាលខេត្ត នៃ​គណៈ​អភិបាល ខេត្ត​ឧត្តរមានជ័យ អាន​របាយការណ៍​ចប់​។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​មាន ប្រសាសន៍​ផ្តាំផ្ញើរ​ឲ្យ​អភិបាលរងខេត្ត ទើប​ចូល​កាន់តំណែង​សូម​ចេះ​អត់ធ្មត់​យោគយល់​គ្នា​សហការ​គ្រប់​មន្ទីរ​និង​បំពេញ​ភារកិច្ច​តាម​ថ្នាក់លើ​ចាត់ចែង​ឲ្យ្ត​។

​លោក ឃិន ញ៉ាន ទើប​កាន់តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត​ឧត្តរ​មានជ័យ​បាន​មា​ន​ប្រសាសន៍​ប្តេជ្ញាចិត្ត​ថា​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ ។ សហការ​ល្អ​ជាមួយ​គ្នារ​បស់​ថ្នាក់ដឹកនាំ​ខេត្ត យកចិត្តទុកដាក់​សហ​ការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ ។ គោរព​តាម​ការចាត់ចែង​របស់​រាជរដ្ឋាភិបាល ៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.