កម្លាំង​អធិការដ្ខាន​នគរបា​ល​ស្រុក បាន​ដឹកនាំ​កម្លាំង ចូលរួម និង​ការពារ ពិធី​ចែក​អំណោយ កាកបាតក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ ទីទាល់ក្រ​

ខេត្ត​ឧត្តរមានជ័យ ៖ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង ០៨ – ៣០ នាទី​ព្រឹក អធិការនគរបាល​ស្រុក  បាន​ដឹកនាំ​កម្លាំង ចូលរួម និង​ការពារ ពិធី​ចែក​អំណោយ កាកបាតក្រហមកម្ពុជា  ជូន​ប្រជាពលរដ្ឋ ទីទាល់ក្រ និង​ចាស់ជរា​គ្មាន​ទីពឹង ចំនួន ៣១៨ គ្រួសារ  ( ស្រុក​អន្លង់វែង ចំនួន ១៥៤  គ្រួសារ ស្រុក​ត្រពាំង​ប្រាសាទ ចំនួន ១៦៤ គ្រួសារ )   ក្រោម​អធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត  នាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា  តំណាង​ដ៏​ខ្ពស់​ខ្ពស់ របស់​សម្តេច​គតិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ប្រធាន​កាកបាទក្រហមកម្ពុជា    ឯកឧត្តម សរ ថា​វី  អភិបាលខេត្ត ជា ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា   ឯកឧត្តម យឹម ធឹ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត  មាន​ការចូលរួម​ដោយ កងកម្លាំង​ទាំង​៣  មន្ត្រីរាជការ​ជុំវិញ​ខេត្ត ស្រុក  ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ក ៣០ គី​ទ្បូ​ក្រាម មី​១ កេះ ត្រីខរ​១​យួរ និង​ឃី​ត​មួយកញ្ចប់  ។ កម្មវិធី​បានបញ្ចប់​នៅវេលា​ម៉ោង ១០​នឹង ២០​នាទី ។​

​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០-៣០​នាទី​ព្រឹក  អធិការនគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ការពារ និង ចូលរួម​ពិធី ចាប់ឆ្នោត​បែងចែក​ដី​ឡូត៍ ជូន​ប្រជាពលរដ្ឋ ចំនួន ៦៤ គ្រួសារ នៅ​ចំណុច​អូរ​អំបិល ស្ថិតនៅ​ភូមិ​អូ​តា​មែ​ង ឃុំ​-​ស្រុក​អន្លង់វែង   ក្រោម​អធិបតីភាព ឯកឧត្តម ស ថា​វី អភិបាលខេត្ត  ឯកឧត្តម យឹម ធឹ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មាន​ការចូលរួម​ដោយ កងកម្លាំង​ទាំង​៣ មន្ត្រីរាជការ ជុំវិញ​ខេត្ត – ស្រុក  ។ បាន​ចាត់តាំង​កម្លាំង​ការពារ​ទីផ្សារ​ទីប្រជុំជន​ដែល​មាន​លក់ គ្រឿងអលង្ការ​-​ប្តូរប្រាក់ ចំនួន ៥ គោលដៅ   និង ការពារ ធនាគារ​អេស៊ីលីដា  ជាប់​ជាប្រចាំ ។ បាន​ប្រមូលផ្តុំ​កម្លាំង​ប្រចាំ​បញ្ជា​២៤​ម៉ោង​លើ​២៤​ម៉ោង   និង​ចេញ​ល្បាត​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ភូមិសាស្ត្រ​ស្រុក ។ គ្រប់ផ្នែក និង​ប៉ុស្តិ៍ បាន​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ជំនាញ​របស់​ខ្លួន​ជា​ប្រចាំ​៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!