ឯកឧត្តម ស​ថា​វី អភិបាលខេត្ត​ឧត្តរមា​ន​ជយ័​ប្រជុំ​រៀបច​ពិធី​កំសាន្ត​និង​សណ្តាប់ធ្នាប់ បុណ្យចូលឆ្នាំថ្មី​

ខេត្ត​ឧត្តរមានជ័យ​៖ ឯកឧត្តម ស​ថា​វី អភិបាលខេត្ត​ឧត្តរមានជ័​យមាន​ប្រសាសន៍​ក្នុងអ​ង្គ​ប្រជុំ​នៅ​សាលាខេត្ត​ឧត្តរមានជ័​យ នា​​ព្រឹក​ថ្ងៃ​ទី​៣១​ខែ​មិនា​ឆ្នាំ​.២០១៧ នេះ​ថា ៖ ដើម្បី​ទទួល​អបអរ​បុណ្យ​ឆ្លង​ឆ្នាំ​វក អដ្ឋស័ក ព​.​ស ២៥៦០​ឈាន​ ​ចូលឆ្នាំថ្មី​ឆ្នាំរកា នព្វ​ស័ក ព​.​ស ២៥៦១ ខេត្ត​ឧត្តរមានជ័យ និង​ត្រូវបាន​រៀបចំ​ពិធី​កំសាន្ត​ផ្សេង ៗ​ក៏ដូចជា​ការតុបតែង​លម្អរ​ក្រុង​ឱ្យបាន​ស្រស់ ស្អាត​និង​ធំ​ជាង​ឆ្នាំមុនៗ​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ការដើលេង​កំសាន្ត​របស់​បងប្អូន​ ​ប្រជាពលរដ្ឋ​និង​ឱ្យ​សក្តិសម​ទៅ​និង​ជ័យលាភី​ដែល​ខេត្ត​យើង​ទើប​ទទួលបាន​ជា​ទី​ ​ក្រុង​ស្អាត​លេខ​មួយ លើ​ការបំរើ​សេវា​សាធារណៈ និង​បដិសណ្ឋារកិច្ច​ល្អ ។​

​ហើយ​ឆ្លៀត​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម ស ថា​វី អភិបាលខេត្ត​សូម​ជំរាប​ជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណៈជន​គ្រប់ទិសទី​អោយបាន​ជ្រាបថា ខេត្ត​បាន​រៀបចំ​គណៈកម្មការ​ផ្សេងៗ ដើម្បី​បំរើ​ក៏​ដូចជា​ការទទួលខុសត្រូវ​ខ្ពស់​លើ​ការការពារ​សុ​វត្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ដែល​បាន​មក​លេង​កំសាន្ត​ក្នុង​ក្រុង​សំរោង​ក៏ដូចជា​តាម​បណ្តា រមណីយដ្ឋាន​នានា​ទូទាំង​ខេត្ត​ឧត្តរ​មានជ័យ​របស់​យើង​៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!