ស្រវឹងធ្លាក់ភ្នែក ជិះ​ម៉ូតូ​ទៅ​បុក​ពីក្រោយ​រថយន្ត ស្លាប់​ភ្លាមៗ នៅលើ​ស្ពាន​គី​ហ្សូ​ណា

កំពង់ចាម ៖ នៅវេលា​ម៉ោង​២២​និង​៤០​នាទី រំលង​អា​ត្រាត ឈានចូល​ថ្ងៃ​ទី​២៧ មីនា ២០១៧  បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត ពីក្រោយ ដែល​ធ្វើដំណើរ​ស្របគ្នា ពេញទំហឹង នៅលើ​ស្ពាន​គី​ហ្សូ​ណា ខេត្ត​កំពង់ចាម ។​

​លោក​វរសេនីយ៍ត្រី សាម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម បានឲ្យដឹងថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ ម៉ាក​SMX ពណ៌​ក្រហម គ្មាន​ស្លាក​លេខ  យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​ដល់​ពាក់កណ្តាល​ស្ពាន ក៍​បុក​រថយន្ត​ពីក្រោយ​ពេញទំហឹង បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​ឈ្មោះ ចក់ និត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់​លាភ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប ចំណែក​ឯ​រថយន្ត ធន់​ធំ​មិនដឹង​ម៉ាក់​អ្វី​ទេ ក៍​បើក​គេច​បាត់​ដោយ​សុ​វត្ថ​ភាព មិន​រំខាន​ដល់​នគរបាល​ឡើយ ។​

​សា​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ហៅ​រថយន្ត​មន្ទីរពេទ្យ ដឹក​ទៅ​តំកល់​ក្នុង​សាល រងចាំ​អាណាព្យាបាល​មក​ទទួល យក​ទៅ​បុណ្យ​តាម​ប្រពៃណី ៕ ដា​រ៉ា​

 

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.