សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្តកំពង់ធំ និង​ខេត្ត​កំពង់ឆ្នាំង​សហការ​គ្នា​ចុះ​ទប់ស្កាត់ មិន​ឲ្យ​ជន​ខិលខូច លួច​ឈូសឆាយ​ព្រៃ​លិច​ទឹក

ខេត្ត​កំពង់ធំ និង​កំពង​ឆ្នាំង​៖ ក្រុម​សមត្ថកិច្ច​និ​អជ្ញាធរខេត្តគឺ​កំពង់​ធំ និង​កំពង់​ឆ្នាំ​បាន​ជួបប្រជុំ​ដកស្រង់​បទពិសោធន៍ និង លើក​ទិសដៅ សំរាប់​អនុវត្ត រវាង កងកម្លាំង ស្រុក​កំពង់លែង ខេត្ត កំពង់ឆ្នាំង និង កងកម្លាំង ក្រុង​ស្ទឹង សែន ខេត្ត​កំពង់ធំ ក្រោម អធិបតី ភាព លោក​ឧត្តម សេនីយ៍​ត្រី​លឹម ហេន ស្នងការរង នគរបាល ខេត្ត កំពង់ធំ ,​លោក​វរសេនីយ៍ឯក ជុន ថា​រិទ្ធ ស្នងការរង​នគរបាល​ខេត្ត កំពង់ឆ្នាំង និង លោក ផៅ ស្រៀ​ង អភិបាលរង​ស្រុក កំពង់​លែង​និង​មាន សមាសភាព​ចូលរួម មាន​លោក អធិការ​, អធិការរង លោក​មេ​បញ្ជា ការ​កងរាជអាវុធហត្ថ ស្រុក លោក មេបញ្ជាការ ផ្នែក​សឹក រង​ស្រុក កំពង់លែង ខេត្ត​កំពង់ឆ្នាំង និង ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ សរុប ចំនួន​៣២ នាក់ កាលពី​ថ្ងៃ​ទី​២៤​ខែ​មិនា​២០១៧​នេះ​នៅ​ចំណុច គោក​ព្រះ​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ធំ ភូមិសាស្ត្រ​ឃុំ​ច្រណូក​។​

​អង្គប្រជុំ បាន​ឯកភាពគ្នា ធ្វើ សំណើរ ដាក់​ប៉ុស្តិ៍ និង កម្លាំង ប្រចាំការ នៅ​ចំណុច​ខាងលើ ដើម្បី​ត្រួតពិនិត្យ បង្ការ​,​បង្ក្រាប បទល្មើស និង​រក្សា​សន្តិសុខ សុវត្ថិ ភាព ជូន​អ្នកធ្វើដំណើរ ឆ្លងកាត់ តំបន់ នោះ និង​កំណត់ ធ្វើ​ការប្រជុំ ដកស្រង់​បទពិសោធន៍ ទៅ​វិញ​ទៅ មក ក្នុង​រយះពេល ៣ ខែម្តង និង​បើ​ក្នុង ករណី​ពិសេស នឹង​ធ្វើ​ការប្រជុំ​បន្ទាន់ ជាក់ស្តែង ៕

 

Filed in: ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!