អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ ចុះ​ជួយ​ពិនិត្យ​ជំងឺ​ជូន​ពលរដ្ឋ​ជាង​៣​ពាន់​នាក់ នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល​

កណ្ដាល ៖ លោក​សាស្ត្រាចារ្យ ឈាង រ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កោះធំ និង​ជា​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែ​ត នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៧​នេះ ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ ហ៊ុន សែន ជួយ​ពិនិត្យ​ជំងឺ និង​ចែក​ថ្នាំ​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ នៅ​អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែក​តា​ដួង (​ទល់មុខ​វត្ត​ព្រែក​តា​ដួង​) ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្តាល​។​

​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ព្យាបាល​នេះ​មាន​ចំនួន​៣,២១៧​នាក់ ក្នុងនោះ ពិនិត្យ​អ្នកជំងឺ​ទូទៅ​បាន ២,១៨៧​នាក់​, អ្នកជំងឺ​ភ្នែក ៣០៥​នាក់​, អ្នកជំងឺ​ត្រចៀក ច្រមុះ បំពង់ក ៩៥​នាក់​, អ្នកជំងឺ​សម្ភព រោគ​ស្ត្រី ៦៨​នាក់​, ពិគ្រោះ​អ្នកជំងឺ​វះកាត់​៨១​នាក់​, វះកាត់​តូច​បាន​៩​នាក់​, ពិនិត្យ​ព្យាបាល​ធ្មេញ​បាន​១៨០​នាក់​, ពិនិត្យ​អេកូ​បេះ​ដូង​បាន​ចំនួន​៧២​នាក់​, អេកូ​ពោះ​បាន​ចំនួន​៨៩​នាក់ និង​ពិនិត្យ​ជំងឺ​កុមារ​បាន​ចំនួន​១៤០​នាក់ ។​

​ជាមួយគ្នា​នោះ ប្រជាជនមាន​សេចក្តីត្រេកអរ និង​ពេញចិត្ត​ជា​ពន់ពេក​ចំពោះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេជោ និង​បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាល ជ្រៅ​ជាទីបំផុត​ចំពោះ សម្តេច ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ដល់​សុខមាលភាព​ប្រជាជន​ទូទៅ ពិសេស​នៅ​ថ្ងៃនេះ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្តាល ៕
​លោក ហុក វិបុល ឡាយ​ហ្វេ​សប៊ុក​

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 8118 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.