​រណ្តៅ​ដី​ដែល​មាន​ជម្រៅ​ជ្រៅ​ហួសកំណត់​ច្បាប់​អនុញាត​ត្រូវបាន​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ឃុបឃិត​ជាមួយ​លោក យ័ន យ៉ុង ម្ចាស់​អាជីវកម្ម​បើកដៃ​អោយធ្វើ​ម៉ា​សេរី​

ខេត្តសៀមរាប ៖ គ្រឿងចក្រ​ជីក​យក​អា​ចម៌ដី ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ដែល​កំពុង​តែ​បំផ្លាញ​ផ្លូវលំ​ជាច្រើន​ខ្សែ ដែល​បង្ក​អោយ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរៗ​នោះ​ជា​រៀងរាល់ថ្ងៃ ត្រូវបាន​គេ​សង្ស័យថា លោក មាស ជូ​រ៉ានី បើ​ដៃ​អោយធ្វើ​នោះ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ប្រហែល​ជា​លោក មាស ជូ​រ៉ានី ដាក់​ភាគហ៊ុន​ជាមួយ​ម្ចាស់​អាជីវកម្ម​ខាងលើ​គឺ​លោក យ័ន យ៉ុង ហើយ​មើលទៅ ទើប​មិន​ធ្វើការ​បង្ក្រាប ឬ បិទ​តែម្តង​កុំ​អោយ​ធ្វើ​បន្តទៅទៀត​។​

បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​បណ្តាញ​ព័ត៍មាន​នៅ​ព្រឹក​ថ្ងែ​ពុធ​ទី​15.03.2017.​ថា ខាង​មន្ទីរ​រ៉ែ​និង​ថាមពល ដែល​គ្រប់គ្រង​ដោយ​លោក មាស ជូ​រ៉ានី ពួកគាត់​បាន​ឃើញ​ចុះ​មក​បិទ​អាជីវកម្ម​មួយចំនួន គឺ​មក​ច្រើនលើក​ច្រើនសារ គឺ​បាន​អោយ​ម្ចាស់​អាជីវកម្ម​ផ្អាក​ចំណែក​អាជីវកម្ម របស់លោក យ័ន យ៉ុង មិន​ដែល​បាន​ឃើញ​ជំនាញ​អោយ​ផ្អាក ឬ​បិទ​ម្តងណា​ឡើយ គឺ​គេ​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន ទើប​គេ​ដាក់​ការសង្ស័យថា លោក មាស ជូ​រ៉ានី ដាក់​ភាគហ៊ុន​ជាមួយ​លោក​យ័ន​យ៉ុង ។​

​ទាក់ទិន​នឹង​ក្រុម​អាជីវកម្ម​ជីក​យក​អាចម៌ដី​លក់​ដែល​មាន​ទីតាំ​ងខាង​លើ​ស្ថឹតនៅក្នុង​ឃុំ សំបួរ នឹង ឃុំ ស្រ​ងែ ក្រុង​-​ខេត្ត​សៀមរាប​ថ្មីៗ​នេះ​ដែល​លោក​មាស​ជូ​រ៉ានី​ក៍​បាន​ប្រាប់​បណ្តាញ​ព័ត៍មាន​ផងដែល​បន្ទាប់ពីលោក​បាន​បិទ​អាជីវកម្ម​មួយ​កន្លែង​ដែល​ម្ចាស់​មានឈ្មោះ ឆ​ង ថា លោក​កំពុងតែ​ប្រជុំ​ជាមួយ​ឃុំ​ដើម្បី​បិទ​ទាំងអស់​បច្ចុប្បន្ន​មកដល់ពេលនេះ​អាជីវកម្ម​ខាងលើ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​រលូន ហើយ​ថែមទាំង​មាន​អំណាច​ដល់​មហិមា​ជាង​មុន​ទៅ​ទៀត​ព្រោះ​មិន​មាន​អ្នកប្រជេង​ជា​មួយ​គេ​ឡើយ ។ នៅ​ព្រឹក​ថ្ងៃទី​១៥ មីនា ២០១៧ ភ្នាក់ងារ​យក​ព័ត៌មាន​យើង​បាន​ទំនាក់​ទំ​នង់​ជាមួយ​លោក មាស ជូ​រ៉ានី ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ករណី​ខាងលើនេះ តែ​ត្រូវបាន​លោក​ខ្សឹប​ដាក់​ទូរ​សព្ទ័​ថា​ជាប់រវល់​ប្រជុំ ។​

​ចំពោះ​ករណី​នេះ​ដែរ ប្រជាពលរដ្ឋ​ដែល​ទ្រាំ​នឹង​ដី​ហុយ​ជា​រៀងរាល់ថ្ងៃ​មិនបាន និង​មាន​ការភ័យខ្លាច​នឹង​ក្រុម​បើករថយន្ត​អោយ​ម្ចាស់​អាជីវកម្ម​ខាងលើ​ ដែល​កំពុងតែ​បើកបរ​លឿន​ដូច​មិន​មាន​ការ​ព្រួយ​បា​ម្ភដល់​អាយុជីវិត​អ្នកដទៃ​ថ្មីៗ​នេះ ដែល​ក៏​មាន​រថយន្ត​ដឹក​ដី​បាន​បើក​បុក​មនុស្ស​ស្លាប់​ផង​ដែល​ទើប​ពួកគាត់​មាន​ការព្រួយបារម្ភ​ហើយក៍​សុំ​សំណូមព​រលោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មេត្តា​មាន​ដំណោះស្រាយ​បិទ​អាជីវកម្ម​ខាងលើ​នេះ​ដើម្បី​ពួក​គាត់​រស់នៅ​គ្មាន​ការភ័យខ្លាច​ផង​ទាន ៕

Filed in: ខេត្តសៀមរាប, ព័ត៌មាន ដែលគួរចាប់អារម្មណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!