សង់រោង​ការ​នៅ​លើ​ចិញ្ចើម​ផ្លូវ​រថយន្ត​បើក​គេច​គ្នា​រេ​ទៅបុក​រោងកា​បណ្តាលឲ្យ​រង​គ្រោះថ្នាក់​

ខេត្ត​កណ្តាល ៖ ព្រែក​គយ ស្រុក​ស្អាង​ង​មាន ករណី​រថយន្ត បុក​ចូល​រោងការ​ដែល​គេ​កំពុង​សាងសង់ បណ្តាលអោយ​របួស​ធ្ងន់​ស្រាល ០៣​នាក់ ។ ហេតុការណ៍​នេះ​កើតឡើង នៅ​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧,០៥​នាទី នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល  ។​

​ហេតុការណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​តូ​យូ​តា សេ​លីកា ពណ៍​ទឹកប្រាក់ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ លឹម ហុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​សង្កាត់​ទឹក​ល្អក់​ទី​១ ខ័ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ រួម​ដំណើរ​ក្នុង​រថយន្ត​មាន​ប្រពន្ធ និង​ក្មេង​សរុប​ចំនួន​០៤​នាក់ បាន​បើកបរ​ពី​ភ្នំពេញ មក​ផ្ទះ​ប្រពន្ធ​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង  ។​

​លុះ​ពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ អ្នកបើកបរ​រថយន្ត​ខាងលើ បាន​ប្រជែង​វ៉ា​រថយន្ត​ម៉ាក​CRV​ដែល​បើក​ស្រប​ទិស​គ្នា​បណ្ដាល​អោយ​អ៊​ក​ហ្សឺ ជាមួយ​និង​រថយន្ត​ធំ ក៏​គេច​មក​ខាងស្ដាំ​ដៃ​វិញ បណ្ដាល​អោយ​បុក​រោងការ ដែល​សង់​នៅលើ​ផ្លូវ​ចំហៀង​ខាងលិច​ផ្លូវ ធ្វើអោយ​ក្រឡាប់​រថយន្ត និង​បុក​រងរបួស​មនុស្ស​ចំនួន​០៣​នាក់​៖
១- ឈ្មោះ​ពិត គង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​
២- ឈ្មោះ​គីម  វី   ភេទ​ប្រុស  អាយុ​៤៣​ឆ្នាំ​
​អ្នក​ទាំង​ពីរ​រងរបួស​បាក់ជើង មាន​ទីលំនៅ​ភូមិ​ព្រែក​រុន  ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល ជាមួយគ្នា​
៣- ឈ្មោះ យ៉ុន យ៉េត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ទ្រា​ក ឃុំ​មេ​ម៉ង ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ (​របួសស្រាល​)  ។ ករណីនេះ​បណ្ដាលអោយ​របួស​មនុស្ស​០៣​នាក់​ប្រុស​ក្នុងនោះ​ធ្ងន់​០២​នាក់ និង​ខូចខាត​រថយន្ត​០១​គ្រឿង រោងការ ០៣​ប្រឡោះ ម៉ាស៉ីនត្រជាក់​០១​គ្រឿង ។​

​បច្ចុប្បន្នៈ​អ្នករបួសធ្ងន់​(​បាក់ជើង​០២​នាក់​)​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​ភ្នំពេញ រីឯ​អ្នក​របួសស្រាល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្អាង  ចំណែក​អ្នកបើកបរ​រថយន្ត និង​រថយន្ត  បាន​នាំយក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ៕
​ដោយ ៖ ហុក វិបុល​

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.