លោកជំទាវ ហ៊ុន ម៉ា​ណា ដឹកនាំ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ

​ខេត្ត​ពោធិ៍សាត់​៖  លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ដឹកនាំ ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ សហការ​ជាមួយ​ក្រុម​វេជ្ជសាស្ត្រ​ភូមិភាគ​៥ ជាង​៣០​នាក់ បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋរ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ការពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នេះ ដោយ​ផ្តោត​សំខាន់​ទៅលើ​ជំងឺភ្នែកឡើងបាយ ជំងឺ​ភ្នែក​កន្ទុយថ្លែន មាត់​ធ្មេញ អេកូ​សាស្ត្រ និង​ប្រភេទ​ជំងឺ​ទូទៅ ព្រមទាំង​ការវះកាត់​ទ្រង់ទ្រាយ​តូច ដែល​ធ្វើឡើង​នៅ​ទីបញ្ជាកា​រកង​ល្បាត​ទី​៦ នៃ​កងការពារ​ព្រំដែន​លេខ​៥០១ ចំណុះ​យោធភូមិភាគ​៥ ស្ថិតក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ដោយ​បាន​ការចូលរួម​ពី ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ប៊ុន សេង មេបញ្ជាការ​ភូមិភាគ​៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត អាជ្ញាធរ​ស្រុក​នាយទាហាន នាយទាហានរង និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោកជំទាវ ហ៊ុន ម៉ា​ណា បានបញ្ជាក់​ថា សកម្មភាព​លើ​ក​នេះ មួយផ្នែក​គឺជា​យកចិត្តទុកដាក់រ​បស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឲ្យ​ក្រុម​វេជ្ជសាស្ត្រ ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ឃុំ​ថ្ម​ដា​។ លោកស្រី ហ៊ុន ម៉ា​ណា បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុម​គ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្តេច​តេជោ ដែល​បាន​ចំណាយ​ពេលវេលា ចុះ​ពិនិត្យ​ព្យាបាល និង​វះកាត់​ជូន​ប្រជាពលរដ្ឋ​ដោយ​គិត​ថ្លៃ​នៅពេលនេះ​។

​ប្រជាពលរដ្ឋ​មក​ពិនិត្យ បាន​ទទួល​អាហារសម្រន់ សម្រាប់​ទទួល​ទាន​ក្នុង​ការរង់ចាំ​ការពិនិត្យ និង​ព្យាបាល​ជំងឺ ក្រោយពេល​ពិនិត្យ និង​ព្យាបាល សុខភាព ពួគគាត់​ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ សកម្មភាព​មនុស្សធម៌ របស់​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ​ផងដែរ​៕

 

Filed in: ខេត្តពោធិសាត់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.