ការចរចា​រវាង​ឡាវ​និង​កម្ពុជា​មិន​ទាន់​ជា​ផ្លូវការ​

ខេត្ត​ស្ទឹងត្រែង ៖ ការជួប​ប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​ឡាវ​បាន​ធ្វើឡើង​នៅ​សេ​ពៀន​ទឹកដី​ឡាវ​ដែល​ភាគី​កម្ពុជា​តំណាង​ដោយ​លោក​ដួង ពៅ អភិបាលរង​ខេត្ត​រួម​តំណាង​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​និង​កងកម្លាំង​មួយចំនួនទៀត​។​ដោយឡែក​ភាគី​ឡាវ​តំណាង​ដោយ​អាជ្ញាធរ​ខេត្ត​អត្ត​ពឺ​។​

​តាម​ការ​អោយ​ដឹង​ពី​ទាហាន​ការពារ​ព្រំដែន​កម្ពុជា​មក​ថា ទាហាន​ឡាវ​ក្នុង​មួយ​ខ ចំនួន​៥៥​នាក់​ដែល​បាន​ដាក់ពង្រាយ​កម្លាំង​នៅលើ​ដី​កម្ពុជា​ត្រូវបាន​ដកថយ​ទៅ​យ៉ាង​ស្ងាត់​ដោយ​បន្សស់​រណ្តៅ​ត្រង់​សេ​៣៣​រណ្តៅ​លើដី​កម្ពុជា​និង​ក្រដាស់​ផែនទី​គូស​រៀបរាប់​ដាក់​គោលដៅ​យុទ្ធសាស្ត្រ​របស់​ខ្លួន​។​

​ដោយឡែក ទាហាន​ឡាវ​នៅ​ខ្សែបន្ទាត់​តាម​ព្រំដែន​ឡាវ​ទឹកដី​របស់​ខ្លួន​នៅ​បន្ត​ឈរជើង​ត្រៀម​រារាំង​បន្ត​ដដែល​។​ក្រោយ​ជំនួប​តាម​ការ​កំណត់​ថ្ងៃ​ទី​២៧​ភាគី​ទាំង​ពីរ​កម្ពុជា​ឡាវ​នៅ​ចំណុច​សេ​ពៀន​ទឹកដី​ភាគី​ឡាវ​។​ក្នុងជំនួប​នោះ​អាជ្ញាធរ​និង​ទាហាន​ឡាវ​បាន​ស្នើរ​អោយ​កម្ពុជា​បញ្ឈប់​ការ​ឈូសឆាយ​រង់ចាំ​ជជែក​បន្ត​តែ​ភាគី​កម្ពុជា​ឆ្លើយតប​ទៅ​ថា​កម្ពុជា​មិន​អាច​បញ្ឈប់​បានទេ​ព្រោះ​ការសាងសង​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែន​គឺ​ស្ថិត​នៅលើ​ដី​កម្ពុជា​ដូច្នេះ​កម្ពុជា​មិន​អាច​បញ្ឈប់​ការ​សាសង់​លើ​ដី​របស់​ខ្លួន​បាន​ឡើយ​។​ទោះ​យ៉ាងណាមិញ​ជំនួប​នោះ​មិន​បាន​មិន​បាន​លទ្ធផល​ល្អ​ប្រសើ​នោះទេ​។​

​បច្ចុប្បន្ន​ស្ថាន​ការ​បញ្ហា​ព្រំដែន​បាន​ស្ងប់ស្ងាត់​បន្តិច​ទាហាន​ឡាវ​បាន​ដក​ពី​ដី​កម្ពុជា​ទាហាន​កម្ពុជា​បន្ត​ការពារ​បូ​រណ​ទឹក​កម្ពុជា​តាម​បន្ទាត់​ព្រំដែន​ដដែល​។​

​មន្ត្រីនគរបាល​ការពារ​ព្រំដែន​វរ​៧០១​ប្រចាំ​ព្រំដែន​កម្ពុជា​អោយដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១​មីនា​២០១៧​នេះ​ថា​គ្រឿងចក្រ​កងវិស្វកម្ម​មិនទាន់​ដំណើរ​បន្ត​នៅ​ឡើយ​ទេ​ចំណែក​កង​រាវ​មីន​បន្ត​រុករក​ទៅ​ដដែល​រីឯ​ទាហាន​ឡាវ​បាន​ដកចេញ​ពី​ដី​កម្ពុជា​ទៅ​ដែរ​ខណៈ​ទាហាន​កម្ពុជា​នៅតែ​បន្ត​ឈរជើង​ការពារ​ដែនដី​របស់​ខ្លួន​ជា​ធម្មតា​។​

​គួរបញ្ជាក់​ថា មុន​ពេល​ទាហាន​ឡាវ​ដក​ពី​ដី​កម្ពុជា​ពួកគេ​បាន​ជិករណ្តៅ​ត្រង់​សេ​ត្រៀម​ក្នុង​គោល​គំនិត​មិនល្អ​មក​លើ​កម្ពុជា​តែ​កម្ពុជា​ដឹង​គ្រប់​រាល់​សកម្មភាព​ដែល​ទាហាន​ឡាវ​ប្រព្រឹត្ត​នៅលើ​ដី​កម្ពុជា​តែ​ភាគី​កម្ពុជា​មាន​ការអត់ធ្មត់​ខ្ពស់​ក្នុង​រាប់អាន​សម្ព័ន្ធភាព​ជា​មិត្ត​រវាង​ប្រទេស​ភូមិ​ផង​ក្បែរ​គ្នា​៕​

 

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.