ក្រោយ​ពី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ចុះបង្ក្រាប​ទីតាំង​ឈើ​នៅ​ចំណុច អូរ​ហ៊ុច ចន្លោះ​ស្រុក​អូររាំង ទើប​ដឹង​មាន​មន្ត្រី​មួយចំនួន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​

​ខេត្ត​មណ្ឌល​គី​រី ៖ ក្រោយ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​បទល្មើស​ឈើ នៅ​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន អូរ​ហ៊ុច ចន្លោះ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ឃាត់ មនុស្ស​ចំនួន​៧​នាក់ ( ជនជាតិ​វៀតណាម​៦​នាក់ ខ្មែរ​១​នាក់​) ព្រមទាំង​ដកហូត​រថយន្ត​កែច្នៃ ប្រភេទ​រ៉េវ ដឹកឈើ​ចំនួន​៨​គ្រឿង​ផង​នោះ​ ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភ​:​ឆ្នាំ​២០១៧​កន្លងមក​រហូត​ដល់​ចុងខែ​កុម្ភ​: ទើប​ធ្វើឲ្យ​បែកធ្លាយ រឿង​មន្ត្រី ខេត្ត​មណ្ឌល​គី​រី មួយចំនួន​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស​ព្រៃឈើ​ខាងលើ​។​

​ប្រព័ត៌​មាន​ពី​មន្ត្រី​មួយចំនួន នៅក្នុង​ខេត្ត​មណ្ឌលគិរី សុំ​មឹន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ អ្នក​សា​ព័ត៌មាន​ដឹងថា​៖ ក្នុង​រយៈ​ជិត​ពេញ​មួយ​ខែ​នេះ មាន​សមត្តកិច្ច​ពាក់ព័ន្ធ​ជាច្រើន ដែល​ទទួលបាន ផលប្រយោជន៍ ពី​បទល្មើស​ព្រៃឈើ យ៉ាងតិចណាស់​ចាប់ពី​២០០០០​ដុល្លារ ( ពីរ​ម៉ឺន​ដុល្លារ ) ទៅ​១០.០០០០​ដុល្លារ ( ដប់​ម៉ឺន​ដុល្លារ ) មាន​អ្នកខ្លះ​ទៀត អាច​ទទួលបាន​ពី ២០.០០០០​ដុល្លារ ( ម្ភៃ​ម៉ឺន​ដុល្លារ ) ទៅ​៣០.០០០០ ដុល្លារ ( សាមសិប​ម៉ឺន​ដុល្លារ ) ផងដែរ​។​

​ក្រុម​មន្ត្រី​ដដែល បាន​បន្តទៀតថា ក្រោយពី​ចាប់ខ្លួន ក្រុម​ជនជាតិ​វៀតណាម ទាំង​៦​នាក់​ខ្មែរ​១​នាក់ មន្ត្រី​រាជ​អាវុធហត្ថ​បាន​ត្រួតពិនិត្យ រកឃើញ​ឯកសារ មួយចំនួន នៅជាប់​នឹង​ខ្លួន ជនជាតិ​វៀតណាម​ទាំងនោះ​។ មានដូចជា​ឯកសារ​កត់ត្រា រថយន្ដ​ចេញ​ចូល​ឆ្លង​ព្រំដែន ប្រទេស​ទាំង​ពីរ រួម​ទាំង​ឯកសារ ចំណាយ​ក្នុង​ការ​រត់​ការ បង់ប្រាក់ ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ស្ទើរ​គ្រប់​លំដាប់ថ្នាក់​។​

​តាមរយៈ​ឯកសារ​ទាំងនោះ បានបង្ហាញ​ថា លោក យិន ចន្ទី​មេ​វិ​រៈកាពារ​ព្រំដែនគោក លេខ​១០៣ គឺជា​អ្នក​នាំ​ថៅកែ​ជន​ជាត់​វៀតណាម ចូល​មក​កាប់​ឈើ នៅក្នុង​ខេត្ត​តែម្តង រួមជាមួយ​លោក មេ​កងអនុសេនាតូច​ទី​៣ ក្នុង​កងអនុសេនាធំ​ទី​២ វិរៈ​១០៣ ដែល​គ្រប់គ្រង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ជាច្រើន​កន្លែង ស្ថិត​នៅក្នុង​ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង​។ លោក ឯម ស៊ុង​ហ៊ួ គឺជា​កូនប្រសារ​របស់​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​សឹង​រង ខេត្ត​មណ្ឌល​គី​រី ។ ចំណែក លោក ឡេង សោភ័ណ្ឌ មេ​វិ​រៈកាពារ​ព្រំដែនគោគ​លេខ​៦២១ គឺជា​អ្នកសម្របសម្រួល ដល់​ការធ្វើ​ចរាចរណ៍ ចេញ​ចូល​រថយន្ត​ដឹកឈើ​ខុសច្បាប់ និង​ជា​អ្នក​យក​លុយ​ប្រចាំខែ រហូតដល់​៦០០​ដុល្លារ​។ មិនតែប៉ុណ្ណោះ លោក ឡេង សោ​ភ​ន្ធ័បាន​យក​រថយន្ដ​បង្កុងផ្ទា​ល់​ខ្លួន ចំនួន​៥​គ្រឿង​ផ្សេងទៀត ដើម្បី​ដឹក​ជញ្ជូន​ឈើ​ដែល​ត្រូវ​កាប់រំលំ​រួចហើយ ចំណែក លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​សឹង​រង​ខេត្ត​មណ្ឌល​គី​រី បាន​បញ្ជា​ឲ្យ​កូនប្រសា​ររបស់​ខ្លួន ឈ្មោះ ឯម សុង​ហ៊ួ ជា​អ្នកទទួលខុសត្រូវ​រាប់​ក្បាល​ឡាន និង​យក​ថ្លៃ​ក្បាល​ឡាន ក្នុង​ក្បាល​ឡាន​ដឹក​ឈើ​១​គ្រឿង លោក ឯម សុង​ហ៊ួ តម្រូវឲ្យ​បង់ ៣០០​ដុល្លារ ដូច្នេះ​គ្រាន់តែ​ក្នុង​រយៈពេល​មួយ​ខែ​នេះ កូនប្រសារ លោក ឃិន ម៉េង​ស្រង អាច​ទទួលបាន​លុយ​មិនតិច​ជាង ៣៥.០០០០​ដុល្លារ ( សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ ) នោះទេ​។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើ​នេះ លោក ស្វាយ សំ​អ៊ាង អភិបាល នៃ​គណ​:​ខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍​ឲ្យដឹងថា មន្ត្រី​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស ដែល​កំពុង​បង្ក្រាប ករណី​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចូលទៅ​ក្នុង​ប្រទេស​វៀត​ណា​ម បាន​រកឃើញ​ភស្តុតាង​ច្រើន ដែល​ពាក់ព័ន្ធ នឹង​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ​នេះ​។ លោក​បាន​មានប្រសាសន៍ ទៀតថា ទាហាន និង​ប៉ូលិស ជាពិសេស​មេៗ ទាំងអស់ ប្រាប់​ខ្ញុំ​ថា អត់​ដឹង​។ នៅ​ទីនោះ​ហើយ ឆ្លើយថា​មិន​ដឹង មាន​តែ​មិន​ទទួលខុសត្រូវ មានតែ​ឃុន​ឃិត​គ្នា​តែម្តង ។ លោក​បាន​ប្រមាណ​ថា មេទាហាន និង​មេ​នគរបាល ដែល​ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស អាច​ប្រឈម​នឹង ការដក​ពី​តំណែង ឬ​អាច​រហូតដល់ ផ្ដន្ទាទោស​តាមច្បាប់​ទៀតផង ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ អ្នក​សា​ព័ត៌មាន​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ ពី​លោក ឃិន ម៉េង​ស្រេង នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ ខាងលើ​បាន​ទេ​ថ្ងៃនេះ​។ អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​នៅពេល​ក្រោយ រាល់​ម៉ោង​ធ្វើការ​៕

 

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!