ឈ្មោះ សុខ ចំរើន កាង​បទល្មើស​នេសាទ​ដោយ​មាន​ឈ្មោះ​ឃីម​ឡុង​នាយ​ផ្នែក​ជលផល​នៅ​ពីក្រោយ​ខ្នង​

​ខេត្ត​កំពង់ឆ្នាំង​៖​បទល្មើស​នេសាទ​ខុស​ច្បាប់​ដាក់​សំរាស់​រាប់រយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ល្រាប​នៅ​ចំណុច​ទន្លេ​ក្រៅ អង្គរ​ជុំ រហូត​ដល់​កំពង៉ ប្រាសាទ ស្រុក​ជល​គី​រី ដោយ​មានឈ្ម្មោះ​សុខ ចំរើន ជា​អ្នក​កាង​និង​រត់ការ​យ៉ាង​រលូន ដោយ​មាន​ពូ​ឈ្មោះ​ឃីម ឡុង នាយ​ផ្នែក​ជលផល​កំពង់​ឆ្នាំង នៅ​ពីក្រោយ​ខ្នង​។​

​ប្រភព​ពី​ប្រជា​នេសាទ​បានឲ្យដឹង​ថា​ឈ្មោះ​សុខ​ចំរើន​ជា​អ្នក​រត់​ការ​ដាក់​សំរាស់​ក្នុង​១​សំរាស់​គេ​យក​លុយ​ចាប់ពី​៧០​ម៉ឺន​រៀល​ដល់​១​លាន​រៀល ហើយ​ពលរដ្ឋ​រកស៊ី​តិចតួច​មិន​បង់លុយ គេ​ហៅ​សមត្ថកិច្ច​មក​ចាប់​កាប់​បំផ្លាញ​អស់​។​
​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ថ្នាក់លើ​ជួយ​ចុះ​បង្ក្រាប​ឲ្យ​ស្មើភាព​គ្នា​។​

​ពាក់ព័ន្ធ​ករណី​នេសាទ​ដាក់​សំរាស់​ខាងលើនេះ​អ្នកយក​ព័ត៌មាន​បាន​ទូរស័ព្ទ​ទៅកាន់​លោក​ឃីម ឡុង នាយ​ផ្នែក​ជលផល​កំពង់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភ​: ឆ្នាំ​២០១៧ លោក​បាន​បកស្រាយ​ថា រូបលោក​បាន​បង្ក្រាប​ខ្លះ​ដែរ បើ​ស្គាល់ សុខ ចំរើន ទាក់ទង​ទៅ​សុខ​ចំរើន​ទៅ ៕

 

 

Filed in: ខេត្តកំពង់ឆ្នាំង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7652 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.