​អាជីវកម្ម​កាយ យក​អាចម៍ដី ដែល​ម្ចាស់​ឈ្មោះ (​គង់​) កំពុង​ធ្វើ​សកម្មភាព​យ៉ាង​រលូន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ធ​យ៉ាងខ្លាំង​

​ខេត្តសៀមរាប​៖  អាជីវកម្ម កាយ​យក​អាចម៍ដី​ដែល​មាន​ទីតាំង ស្ថឹតនៅក្នុង ឃុំ​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប មន្ទីរ​រ៉ែ និង​ថាមពល ខេត្តសៀមរាប មិន​ហ៊ាន​ធ្វើការ​បង្ក្រាប ដោយសា​ម្ចាស់​អជីវ​កម្ម​ដែល​មានឈ្មោះ​លោក​(​គង់​)​មាន​ខ្សែ​ររ​ធំ   ទោះបី​កន្លង់​មក​មន្ទីរ​រ៉ែ​នឹង​ថាមពល​បាន​បិទ​កន្លងមក​ដើម្បី​ហៅ​ ​ម្ចាស់​អាជីវកម​ក​ដើម្បី​ធ្វើ​ច្បាប់​បើ​មិន​ធ្វើ​ច្បាប់​ទេ​ត្រូវតែ​បិទ​ឈប់់​អោយ​ធ្វើ​បន្ត​ទៀត​។​

​លោក មាស ជូ​រ៉ានី  ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តសៀមរាប បានឲ្យ ដឹងថា​៖  អាជីវកម្ម ដែល​បាន​បិទ កន្លងមក​នោះ មិនមាន​ច្បាប់ អនុញាត​នោះទេ ។​

​ប្រភព​ពី​មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើម​ប្រាប់​អ្នកយកព័ត៍មាន​ថា អជីវ​កម្ម​របស់លោក​គង់​សព្វថ្ងៃនេះ​នៅតែ​មិនមាន​ច្បាប់​អនុញាត​ដដែល​។​

​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ក្បែរ​កន្លែង​កាយ​ដី​នោះ​បាន​និយាយថា ៖  ម្ចាស់​អាជីវកម្ម ខាងលើ បាន​ធ្វើ​អាជីវកម្ម កាយ​ដី​នៅ ចំណុច​ខាងលើ នេះ​យូរ​ឆ្នាំ​មកហើយ ពួកគេ បាន​ប្រើ ប្រា​ស់ រថយន្ត​រាប់​សិប​គ្រឿង សម្រាប់ ដឹក​ដី​លក់ បំផ្លាញ​ផ្លូវ និង ហុយ​ដូច​ចុះ​អ័ប នៅ ក្នុង​ក្រុង សៀមរាប ជាច្រើន ខ្សែរ ដោយ​មិន​មាន ការទប់ស្កាត់ ពីរ​អាជ្ញាធរ នោះឡើយ  !  ហើយ​ករណី ដឹក​ដី​បំផ្លាញ​ផ្លូវ​នោះ ក៍​ធ្លាប់មាន ពលរដ្ឋ​ធ្វើ​ការបិតផ្លូវ តវ៉ា​ផងដែរ គាត់​បាន​បន្ត​ទៀត​ថា​កន្លែងកាយ​ដី​ខាងលើ​នេះ​បាន​ធ្វើ​សកម្មភាព​យូរហើយ  តែ​ខាង​អជ្ញារ​ធរ​ទើបតែ​ចុះ​បិទ  មិនដឹងថា​ពេល​កំពុង​ធ្វើ​សកម្មភាព  ពួកគាត់​ត្រូវ​ថ្នាំ​សន្តំ​របស់លោក  (​គង់  ) ពលរដ្ឋ ដែល​រស់នៅ​ចំនួន​ពី​ឃុំ​គឺ​ឃុំ​សំបួរ​និង​ឃុំ​ស្រងែ សុំ  សំណូមពរ​ដល់ ឯកឧត្តម (​ឃឹម  ប៊ុន សុង​) អភិបាលខេត្ត​សៀមរាប មេត្តា​ជួយ​សោះ​ស្រាយ ក៏ដូចជា​បិទ​កុំ​អោយ​ធ្វើ​សកម្មភាព​បន្ត​ទៀត​ពី​ការ​រងគ្រោះ ដី​ហុយ​ជា​ប្រចាំ​និង​ពិ​កបាក់​ធ្វើ​ដំណើរ​របស់​ពួកគាត់​ផង ៕
​ដោយ ៖ លុច ណា​ម​

Filed in: ខេត្តសៀមរាប, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.