សមត្ថកិច្ច​ក្រុង​ដូន​កែវ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឃាត់ខ្លួន​៤​នាក់​

​ខេត្តតាកែវ ៖ លោក ឆាយ សាវុធ អធិការ​ក្រុង​ដូន​កែវ សហការ​ជាមួយ​ព្រះរាជអាជ្ញារង ឃុន ភឿន ចុះ​ចាប់​ក្រុម​ក្មេង​ចែក ចាយ​គ្រឿងញៀន​បាន​ចំនួន ៤​នាក់ នៅ​ភូមិ​ចុង​ថ្នល់ ឃុំ​រកា​ក្នុង សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​វេលា​ម៉ោង ១ និង​២០​នាទី ថ្ងៃទី ២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ។

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា មុនពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ក្រុង បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ឋ​ល្អ​ក្នុង​មូលដ្ឋាន​បាន​ប្រាប់ថា នៅក្នុង​មូលដ្ឋាន​ខាងលើ​មាន​ករណី​ជូ​ញ​ដូរ និង​ប្រើប្រាស់​ថ្នាំញៀន​ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ស្គាល់​មុខសញ្ញា ក៏​ចេញ​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ​ស្គាល់​មុខសញ្ញា ក៏​ចេញ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ទាំង ៤​នាក់​នោះ​តែម្តង ។​

​ប្រភប​ដដែល​បាន​បន្តទៀតថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​រួមមាន ៖​ទី​១-​ឈ្មោះ រស់ ដុល្លារ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ចុង​ថ្នល់ ឃុំ​រកា​ក្នុង សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​, ទី​២-​ឈ្មោះ ប៊ុត វណ្ណ​ឆៃ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ធាតុ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ជា​មុខសញ្ញា​ប្រើប្រាស់​, ទី​៣-​ឈ្មោះ ហង្សា វាសនា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ ភូមិ​ព្រៃ​ធាតុ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់  ជា​មុខសញ្ញា​ប្រើប្រាស់​, និង​ទី​៤-​ឈ្មោះ រ៉ាត់ វុទ្ធី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​មហាសេនា ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ជា​មុខសញ្ញា​ជួញដូរ ដោយ​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ចំនួន ៥​កញ្ចប់​តូច សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច ម៉ូតូ ២​គ្រឿង ថង់​សម្រាប់​ច្រកថ្នាំ​មួយចំនួន និង​សម្ភារៈ​ពាក់ព័ន្ធ​ក្នុង​បទល្មើស​គ្រឿងញៀន​មួយចំនួនទៀត ។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ប្រាកដ​មែន ហើយ​ពេល កំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​តែម្តង ។
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

Filed in: ខេត្តតាកែវ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7793 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.