ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ បង្ក្រាប​បទល្មើស​នេសាទ ៣​មុខ​ព្រួញ​នៅ ស្រុក​ស្ទោង​និង ស្រុក​បារាយណ៍​

​ខេត្ត​កំពង់ធំ​៖ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ បង្ក្រាប​បទល្មើស​នេសាទ ៣​មុខព្រួញ នៅ ស្រុក​ស្ទោង​និង ស្រុក​បារាយណ៍ ដក​បាន​វត្ថុតាង​ជាច្រើន​ថ្ងៃទី ២៣​ខែ​កុម្ភ​: ឆ្នាំ​២០១៧​។​

​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល មាន ៣ មុខព្រួញ​៖ ទី​១​ផ្នែក​រដ្ឋបាល​ជលផល​ផាត់​សណ្តា​យ សង្កាត់​រដ្ឋបាល​ជលផល​ពាម​បាង សហការ​ជាមួយ​រដ្ឋបាល​ជលផល អធិការ​រដ្ឋបាល​ជល​ផល​ខាងជើង​បឹង​ទន្លេសាប ប៉ុស្តិ៍នគរបាល និង​សហគមន៍​នេសាទ នៅ​ចំណុច​មាត់​ពេ​ជ​គ្រី ឃុំ​ពាម​បា​ង ស្រុក​ស្ទោង​។ ទី​២ សង្កាត់​រដ្ឋបាល​ជលផល​ស្ទោង នៅ​ចំណុច​បឹង​ឈូក ឃុំ សំព្រោច ស្រុក​ស្ទោង ។​
​ទី​៣​សង្កាត់​រដ្ឋបាល​ជលផល​បារាយណ៍​សហការ​ជាមួយ សឹក​រង​បារាយណ៍ សហគមន៍​នេសាទ  នៅ​ចំណុច បឹង​ខោ​ង អន្លង់​ដូង  ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍​។​

​លទ្ឋផល​សម្រេច​បាន​មាន​៖ របាំង​សាច់​អួន ០៣​របាំង ប្រវែង ៨០០​ម បង្គោល​៦០០​ដើម ឡុក ០៦​គ្រឿង លូ ០៣​មាត់ ត្រី  ៣០​គ​ក្រ  អាគុយ ០៥​គ្រឿង ដុំ​ភ្លើង​ឆក់​០៣​គ្រឿង ដង​ឆក់ ០៥​គូរ ខ្សែភ្លើង ០៩​ម កន្ត្រក​ដាក់​ត្រី ១ កាន​ដាក់​ត្រី​១ ៕

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!