ឯកឧត្តម គង់ ក្រឹ​ង ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជិត​១​ម៉ឹន​ដុល្លារ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​១​ខ្សែ !

ខេត្ត​ក្រចេះ​ ៖ ដើម្បី​ជា​ការ លើកទឹកចិត្ត​ដល់​សប្បុរសជន  ស្របតាម​គោលការណ៍​របស់ រាជរដ្ឋាភិបាល​កំណត់​ដោយ  ក្រសួងមហាផ្ទៃ បាន​គោរព  ស្នើសុំ​សម្តេច​អគ្គ​មហាសេនា ប​តី​តេ​ជោ ហ៊ុន សែន បានផ្តល់  គោរមងារ​ជូន​ដល់​ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង ប្រធាន​ក​សិ  ដ្ឋា​ន​ចិញ្ចឹម​គោ​នៅ​ខេត្ត​ក្រចេះ  ដែល​បាន​បរិច្ចាគ​ធនធាន ផ្ទាល់ខ្លួន ជួយ​សាងសង់​រោង ដាក់​ឡាន​មាន​បណ្តោយ ៧៥  ម៉ែត្រ ទទឹង ១៣​ម៉ែត្រ ឃ្លាំង បរិក្ខារ​ស្បៀង មាន​បណ្តោយ  ៤០​ម៉ែត្រ ទទឹង ១២​ម៉ែត្រ​និង ឃ្លាំង​ចំនួន ០៣ ស្ថិតនៅក្នុង  បញ្ជាការដ្ឋាន​យោធភូមិ​ភាគ ទី ២ ខេត្ត​កំពង់ចាម ដោយ ចំណាយ​ថវិកា​សរុប​ចំនួន  ១២៥.០០០​ដុល្លារ ។​

​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅ នេះ ឯកឧត្តម​ឧកញ៉ា​គង់ ក្រឹ​ង  មាន​បើក​ការដ្ឋាន​នៅ​ខេត្ត  ក្រចេះ ជួសជុល​ផ្លូវលំ​០១​ខ្សែ  ក្រោម​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់ របស់ ឯកឧត្តម ឧកញ៉ា នឹង  លោកជំទាវ ដែល​មាន​ប្រវែង  បណ្តោយ ១០៣១​ម៉ែត្រ និង  ទទឹង​៤​ម៉ែត្រ ។ ផ្លូវ​មួយ​ខ្សែ នេះ​ត្រូវ​ចំណាយ​ថវិកា​ជិត ២ ម៉ឺន​ដុល្លារ​អាមេរិក ដែល​ស្ថិត នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ។     ​

​នៅក្នុង​កម្មវិធី​បើក​ការ  ដ្ឋា​ន​នោះ​មាន​ការចូលរួម​ពី សំណាក់​លោក គង់ គឹម​នី  អភិបាល​ស្រុក​ស្នួល លោក  ម៉ែន វណ្ណា អភិបាលស្រុក ស្តីទី​និង​កងកំលាំង​ព្រមទាំង សមាជិស​មាជិកា​ជុំវិញ​ស្រុក ស្នួល​និង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះ ក​រ ។​

​លោក គង់ គឹម​នី បាន មានប្រសាសន៍​សួរសុខទុក្ខ ដល់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​លោក​អភិបាលស្រុក​ក៏ បានលើកឡើង​ពី​បញ្ហា​មួយ ចំនួន​ស្តីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព  ពិសេស​លោក​បាន​សង្កត់​ធ្ងន់​គឺ ល្បែងស៊ីសង​គ្រប់​ប្រភេទ​និង គ្រឿងញៀន​សូម​បងប្អូន ជៀសអោយផុត​គ្រប់ៗ​គ្នា ។​

​ជា​ចុងក្រោយ​លោក​អភិ បាល​ស្រុក ក៏​បាន​ដាស់តឿន  ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ មានការ​ប្រុងប្រយ័ត្ន​ចំពោះ អគ្គីភ័យ​ជា​ដាច់ខាត ព្រោះ​វា  នាំឱ្យ​អន្តរាយ​ដល់​គ្រួសារ ។​

​ជាមួយគ្នា​នោះ​លោក អភិបាលស្រុក​បាន​ជួយឧត្តមម្ភ  ដល់​ក្រុម​គ្រួសារ​ដែល​ភ្លើង​ឆេះ ផ្ទះ​នៅ​ស្រុក​ស្នួល​កាលពី​ថ្ងៃ ១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧​កន្លង  មកនេះ ដោយ​ក្នុង​មួយ​ផ្ទះ  ទទួលបាន​ប្រាក់​ឧមត្ថម្ភ​១​លាន ៥​សែន​រៀល ក្នុង​ប្រាក់ឧបត្ថម្ភ នេះ ឯកឧត្តម គង់ ក្រឹ​ង ក៏  បាន​ឧបត្ថម្ភ​ចំនួន​១​លាន​រៀល  និង​គណបក្ស​ប្រជាជន​ថ្នាក់ កណ្តាល​ស្រុក​ស្នួល ៣០​ម៉ឺន​រៀល​ព្រមទាំង​មូលនិធិ​ឥស្លាម ស្រុក​ស្នួល​ចំនួន​២០​ម៉ឺន​រៀល ផងដែរ​៕​

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7335 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.