អង្គការ សហការ​ការពារ​សម្បត្តិ​ធនធាន​ធម្មជាត​ទាំង​មេ​និង​កូនចៅ​៧​នាក់​ត្រូវ​ពលរដ្ឋ ២​នាក់​ប្តឹង​ពី​បទ​ជំរឹត​ទារប្រាក់​

ខេត្ត​ពោធិ៍សាត់​៖ អង្គការ សហការ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ ទាំង​មេ និង​កូនចៅ​៧​នាក់ ត្រូវ​ពលរដ្ឋ ២​នាក់ ប្តឹង​ពី​បទ​ជំរឹត​ទា​ប្រាក់​ឲ្យកម្លាំង​នគរបាល​ស្រុក​ក្រគរ ឃាត់ខ្លួន កាល​ម៉ោង​៨​និង​៤០​នា​​ទី​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ខ្សាច់​ល្អិត ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

លោក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ បាន​ប្រាប់ឲ្យដឹង​ថា បុរស​២​នាក់​ដែល​ជា​អ្នកប្តឹង មានមុខ​របរ​កាប់​អុស​លក់ ឈ្មោះ អ៊ុំ សារុន  អាយុ​៥៧​ឆ្នាំ និង​ឈ្មោះ​ប៉ិត បឿ  អាយុ​៤៨​ឆ្នាំ មាន​លំនៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​មក​ប្តឹង​អំពី​អង្គការ​សហការ​ការពា​រ​សម្បត្តិ​ធនធាន​ធម្មជាត​ចំនួន​៧​នាក់​ពី​បទ​ជំរឹត​ទា​ប្រាក់​។​

​ក្រោយ​ទទួល​បណ្តឹង​សមត្ថកិច្ច​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៧​នាក់ ជា​អង្គការ សហការ​ការពារ​សម្បត្តិ​ធនធាន​ធម្មជាត មាន​ស្នាក់ការ​នៅ​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់  ដែល​មានឈ្មោះ​ដូច​ខា​ក្រោម​៖
១-​កែវ សារុន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ ជាតិខ្មែរ​(​ជា​ប្រធាន​) រស់នៅ​ភូមិ​កណ្តាល ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។​
២-​សុខ វឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​
៣-​ជា សាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ចក ឃុំ​ចក ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។​
៤-​សាក់ ថូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ត្រ​ពាំ​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។​
៥-​ឡាយ សារឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។​
៦-​សុខ សុខុម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។​
៧-​សំ សារ៉ាត់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ថ្កោល​តូច ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ កម្លាំង​នគរបាល​ស្រុក​ក្រគរ កំពុង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

 

Filed in: ខេត្តពោធិសាត់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7448 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.