ឈើ​ធ្នង់​១៤៦​ដុំ​និង​រថយន្ត​សាំង​យ៉ុង​ពីរ​គ្រឿង​ត្រូវ​ដកហូត​ជា​សម្បត្តិ​រដ្ឋ​

ខេត្ត​ស្ទឹងត្រែង ៖ នៅវេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​១៦ គុម្ភ​: ឆ្នាំ​២០១៧​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ខេត្ត​បាន​ធ្វើ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ពីរ​គ្រឿង​នៅ​ក្បែរ​គល់ស្ពាន​សេកុង ស្ថិតក្នុង​ភូមិ​ហាង​ខូសួន សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ។​

អាវុធហត្ថ​អោយ​ដឹងថា​ការបង្ក្រាប​រថយន្ត​ដឹកឈើ​ខាង​លើ​កម្លាំង​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​សៀម​ប៉ាង​និង​មូលដ្ឋាន​ស្រុក​សេ​សាន ដែល​មាន​កម្លាំង​ចំនួន​៥​នាក់ ប្រើប្រាស់​រថយន្ត​ពីរ​គ្រឿង អាវុធ​២​ដើម​ក្រោម​ការដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ព្រំ វណ្ណៈ មេបញ្ជាការ​មូលដ្ឋាន​ស្រុក​សៀម​ប៉ាង បង្ក្រាប​ឈ្មួញ​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ឃាត់​រថយន្ត ២​គ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២S.៧៨៥៨​និង​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​កំពង់ចាម ២.A៦៣៨៦​។​ប្រភព​ដដែល​បន្ត​ថារ​ថយ​ន្ត​ដឹកឈើ​ប្រណីត​ខាងលើ​មក​ពី​ស្រុក​សៀម​ប៉ាង​ឆ្លងកាត់​ទី​រួម​ខេត្ត​តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​នៅ​ចំណុចកើតហេតុ​ខាងលើ​។​អាវុធហត្ថ​បន្ថែមថា​ស្ថិតក្រោម​ការបង្ក្រាប​រថ​យន្ត​ខាងលើ​មិន​បាន​ឃាត់​ជន​ពាក់ព័ន្ធ​ណា​ម្នាក់​ទេ​ដោយសារ​ក្នុង​ប្រតិ​បត​កតិការ​បង្ក្រាប​ក្រុម​អ្នកពាក់ព័ន្ធ​ទាំងនោះ​ឈប់​រថយន្ត​រត់គេចខ្លួន​ពី​កម្លាំង​បង្ក្រាប​មុនពេល​ឈប់​រថយន្ត​តាម​ឃាត់​នោះ​។​

ក្រោយ​ការបង្ក្រាប​រថយន្ត​ខាង​លើ​កម្លាំង​សហការ​ទាំងអស់​បាន​នាំ​មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្ទឹងត្រែង​រក្សាទុក​លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៧​កុម្ភៈ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​បែបបទ​ប្រគល់​វត្ថុតាង​ទាំងនោះ​ជូន​ជំនាញេ​ដ្ឋ​បាល​ព្រៃឈើ​ថែ​ក្សារ​។​

​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​អោយ​ដឹង​ថា​វត្ថុតាង​ដែល​ទទួលបាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​រួម​មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​សរុប​ចំនួន​១៤៦​ដុំ នៅ​មិនទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ ។ បច្ចុប្បន្ន វត្ថុតាង​ស្ថិតក្រោម​ការថែរក្សា​ដោយ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕
ដោយ​៖​រ៉ូ​សាលី​

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!