​រថយន្ដ​ទេសចរណ៍​ម៉ាក​ហ៊ីយ៉ាន់ដាយ​៤៥​កៅអី​មួយគ្រឿង​ដឹកឈើ​សុ​ក្រំ​និង​គ្រឿង​សង្ហា​រឹម​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បង្ក្រាបបាន​

ខេត្ត​កំពង់ធំ ៖ រថយន្ដ​ទេសចរណ៍​ម៉ាក​ហ៊ីយ៉ាន់ដាយ​៤៥​កៅអី មួយគ្រឿង ដឹកឈើ​សុ​ក្រំ​និង​គ្រឿង​សង្ហា​រឹម​និង​មនុស្ស​៣​នាក់​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បង្ក្រាបបាន នៅ​ព្រឹក​ថ្ងៃទី​១៦​ខែ​កុម្ភ​:​ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវជាតិ​លេខ​6​ស្ថិតនៅ​ភូមិ​ទួល​ដំណាក់  ឃុំ​ចុង​ដូង​ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ ។​

​បើតាម​សម្តី ស៊ាន វ៉ា តៃកុង​រថយន្ត រថយន្ត​ម៉ាក​ហ៊ី​ន​ដាយ​ប្រភេទ​ទេសចរណ៍​៤៥​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ  3C6871​ពណ៌​ខៀវ​ឆ្នូត​ស បានឱ្យដឹងថា រថយន្ត​ដឹកឈើ​ ​ប្រណិត​ប្រភេទ សុ​ក្រំ​នេះ​ដឹក​ចេញពី​ខេត្ត​ព្រះវិហារ​ឆ្ពោះ​ទៅ​លក់​នៅ​ភ្នំពេញ គាត់​ជា​អ្នកស៊ីឈ្នួល​ដឹក​អោយ​ថៅកែ​ម្នាក់​ឈ្មោះ កា រស់នៅ ខេត្ត​ព្រះវិហារ ក្នុង​មួយ​ជើង​តំលៃ​៨​ម៉ឺន​រៀល​ចំណែក​ព្រូ​ក្នុង​មួយ​ជើង​តំលៃ​4​ម៉ឺន​រៀល ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បានឱ្យដឹងថា ៖ មុន​ធ្វើការ​ចាប់​ឃាត់​រថយន្ត​ដឹក​ឈើប្រណិត​នេះ លោក​មាន​ការសង្ស័យថា ប្រហែល​មាន​ដឹកឈើ​ក៏​ស្ទាក់​ឃាត់ ដើម្បី​ត្រួតពិនិត្យ​បាន​ឃើញ ក្រោយមក​បាន​អូស​រថយន្ដ​យក​មក​រក្សារ​ទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បារាយណ៍ ដើម្បី​ធ្វើការ​វាស់វែង​ឈើ ដែល​ឃាត់​បាន​សរុប​ចំនួន​២០​ដុំ​ប្រវែង​២​ម៉ែត​ស្មើ ៨ ផ្លាន ៣ ម៉ែត ១ តឹក  និង​តុក្កតា​សម្រាប់​អង្គុយ​ចំនួន​ជាង​១០​គ្រាប់​។ នៅក្នុង​រថយន្ត​មែន តៃកុង​រថយន្ត​ឈ្មោះ​ស៊ាន  វ៉ា​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​ទីលំនៅ​ភូមិ​នា​ងគ​ម្ហី​ង  ឃុំ​សំប៊ួមាស​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​និង​ព្រូ​រថយន្ត​២​នាក់​ទៀត​ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បារាយណ៍​ធ្វើការ​សាកសួរ ៕

 

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!