សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​កុងត្រូលជជុះ​រកឃើញ ជនសង្ស័យ​ម្នាក់​ក្លែងបន្លំ​ឯកសណ្ឋាន រដ្ឋបាល​ព្រៃឈើ​

ខេត្ត​ក្រចេះ​៖ បុរស​ម្នាក់​ជា ជនសង្ស័យ​ម្នាក់​ក្លែងបន្លំ​ឯកសណ្ឋាន រដ្ឋបាល​ព្រៃឈើ​ដាក់​កុងត្រូលជជុះ​កាក់​យក​លុយ​ពី​ឈ្មួញ​ឈើ​យ៉ាង អាណាធិបតេយ្យ​ត្រូវបាន លោក​ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ស្រុក​ចិត្រ​បុរី​បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន នៅវេលា​ម៉ោង ១៣ និង​៣០​នាទី ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​១០៥ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​តាម​ការ​ឱ្យ​ដឹង​ពី មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ចិត្ត​បុរី បានឱ្យដឹងថា
​បុរស​សង្ស័យ​ដែល ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ទឹម គម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អូរ​ស្ពាន ឃុំ​ស្ពាន​មានជ័យ ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។ ដកហូត​វត្ថុតាង​មួយចំនួន ពី​ជនសង្ស័យ​រួមមានៈ​
០១. ឯកសណ្ឋាន​រដ្ឋបាល​ព្រៃឈើ ចំនួន​០១​កំប្លេ​
០២. មួក ចំនួន​០១
០៣. ខ្សែក្រវ៉ាត់​ស៊ី​វិល ចំនួន​០១
០៤. ប្រាក់រៀល ចំនួន​៣៥០០០​រៀល​
០៥. ទូរស័ព្ទ​ចំនួន​០១​គ្រឿង​។​

​មន្ត្រី​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ជនសង្ស័យ​ខាងលើ​នេះ បាន​ស្លៀកពាក់​ឯ​ក​សណ្ជាន​រដ្ឋបាល​ព្រៃឈើ និង​បាន​ដាក់​ប៉ុស្តិ​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​រក​សុីដឹ​ក​ឈើ តាម​រទេះគោ តាម​គោយន្ត​កន្ត្រៃ និង​ម៉ូតូ ជាច្រើន​ដង​មក​ហើយ​។​
​បច្ចុប្បន្ន​បុរស​សង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 8180 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.