​គណៈ​គ្រប់គ្រង​សាលាបឋមសិក្សា​អង្គប្រជុំ​ទីរួមស្រុក​កញ្ជ្រៀច កំពុង​ស្វែងរក​ជំនួយ​ពី​សប្បុរសជន ដើម្បី​កសាង​អគារ​ទីចាត់ការ​មួយ​ខ្នង​

​ខេត្ត​ព្រៃវែង​ ៖ លោក សាន សុវណ្ណរិទ្ធិ នាយក​សាលា​បឋម សិក្សា​អង្គប្រជុំ ក្នុង​ឃុំ​ថ្ម​ពូន ស្រុក កញ្ជ្រៀច ខេត្ត​ព្រៃវែង បានឱ្យដឹង ថា សាលា​កំពុង​ជួប​នឹង​ផល​លំបាក  ដោយសារ​ខ្វះ​អគារ​ទីចាត់ការ​មួយ ខ្នង​កន្លងមក បាន​យក​បន្ទប់រៀន​ធ្វើ ជា​ទីចាត់ការ​បណ្តោះអាសន្ន ។ ហើយ​សព្វថ្ងៃ​គណៈ​គ្រប់គ្រង​សាលា កំពុងតែ​អំពាវនាវ​ស្វែងរក​ជំនួយ​ពី សប្បុរសជន​នានា ទាំង​ក្នុងស្រុក  និង​ក្រៅ​ស្រុក​ដើម្បី​កសាង​អគារ ទីចាត់ការ ។​

​លោកនាយក​សាលា​បាន​បន្ត ថា សាលា​មាន​អគារសិក្សា​ចំនួន ៣​ខ្នង ១៥​បន្ទប់ សិស្ស​សម្រាប់​ឆ្នាំ ២០១៦-២០១៧ មាន​ចំនួន ៥១៧ នាក់ ក្នុងនោះ​ស្រី​ចំនួន ២៥២​នាក់​។  អគារសិក្សា​មួយ​ខ្នង​មាន ៥​បន្ទប់  ជា​អំណោយ​របស់ (​អេ​ឌី​ប៊ី​)​តាម  រយៈ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រៃវែង  កសាង​ឡើង​ក្នុង​ឆ្នាំ​២០០០ និង អគារ​២​ខ្នង​ទៀត​ជា​អំណោយ​របស់ អង្គការ (​អេ​អន​)​។​

​សាលា​ក៏​បាន​យកចិត្តទុកដាក់  ផងដែរ បាន​ធ្វើ​ផ្លូវ​ចាក់​បេតុង​ប្រវែង   ៩៦​ម៉ែត្រ ពី​ចំណុច​ក្លោងទ្វារ​សាលា​មក​ទល់​នឹង​ដង​ទង់ជាតិ ជា  អំណោយ​របស់​សប្បុរស​ជន​ក្នុង ស្រុក និង​ក្រៅ​ស្រុក ។ បានរៀបចំ សួនច្បារ​ដែលមាន​ដាក់តាំង​រូប​សត្វ តាម​ពង្ស​ឆ្នាំ​ទាំង​១២ ជា​អំណោយ  របស់​សប្បុរសជន ។ ចំពោះ​ការ បង្រៀន​និង​រៀន​វិញ មាន​លក្ខណៈ ល្អប្រសើរ ដោយសារ​សាលា​បាន  អនុវត្តតាម​គោលការណ៍​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ទៀង ទាត់ ៕

 

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.