ខេត្តកំពង់ឆ្នាំង ៖ កន្លងមកនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិ កម្មខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញ ក្នុងអង្គភាពបានខិតខំអនុវត្តការងារ យ៉ាងសកម្មទាក់ទងទៅនឹងវិស័យ កម្មសម្រេចបានលទ្ធផលជាច្រើន លទ្ធផលជាក់ស្តែងដូចជា ៖ -ការ ងារនីតិកម្ម ការផ្សព្វផ្សាយច្បាប់ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ការិយាល័យបានចុះធ្វើការផ្សព្វផ្សាយ ព្រះរាជក្រម ន.ស/រមក/១១២ /០០៥ អនុក្រិត្យលេខ ៦៩ អ.ន. ក្រ លិខិតលេខ ១៩១ ក.ស.ក និង តម្លៃសេវាសាធារណៈលើការលក់ដុំ និងរាយសម្ភារៈកសិកម្មប្រចាំឆ្នាំជូន ដល់កសិករ, អាជីវករបានចំនួន ២២លើក មាន ៦ស្រុក និងក្រុង ១ មានអ្នកចូលរួមសរុប ២៩២នាក់ ស្រី ១៣៨នាក់ ។
មន្ទីរក៏បានសហការជាមួយ គម្រោង(ភ្ស្រៅីែ)ចុះផ្សព្វផ្សាយ ច្បាប់គ្រប់គ្រងជីនិងថ្នាំកសិកម្មបាន ចំនួន ៣ស្រុក ១២ឃុំ និង៦៧ភូមិ មានអ្នកចូលរួមចំនួន ១.១១៣នាក់ ស្រី ៥១៨នាក់ ។ ចំពោះការប្រមូល ចំណូលពីដើមឆ្នាំមកដល់ពេលនេះ ការិយាល័យបានសហការជាមួយ កសិកម្មស្រុក-ក្រុង ក្នុងការចុះត្រួត ពិនិត្យគុណភាពសម្ភារៈកសិកម្មបាន ចំនួន ២២លើក មានចំនួន ១៦០ ដេប៉ូ មាន ៦ស្រុក និងក្រុង ១ និង បានធ្វើកិច្ចសន្យាកែតម្រូវបាន ២០ ច្បាប់(មិនមានលិខិតអនុញ្ញាតច្បាប់ ក្នុងការលក់សម្ភារៈកសិកម្ម និងមិន បានឆ្លងកាត់វគ្គបណ្តុះបណ្តាល)។
ចំពោះការប្រមូលចំណូលរយៈ ពេល ៩ខែ ឆ្នាំ២០១៦ កន្លងមក នេះ បានចេញលិខិតអនុញ្ញាតច្បាប់ ធ្វើអាជីវកម្មដល់អាជីវករ ក្នុងនោះ បានចំណូលពីសេវាសាធារណៈ មានទឹកប្រាក់ចំនួន ៣.២០០.០ ០០រៀល លក់ចំណីសត្វ ៨០០. ០០០រៀល លក់ជីគីមី ៥៥០. ០០០រៀល និងលក់ថ្នាំកសិកម្ម ៥០.០០០រៀល ប្រាក់រង្វាន់ចំនួន ៤២៤.០០០រៀល ។
ក្រៅពីនេះមន្ទីរក៏បានយកចិត្ត ទុកដាក់ផងដែរក្នុងការសម្រង់ទិន្នន័យ ស្ថិតិគ្រឿងយន្ត, ឧបករណ៍ កសិកម្មលំអិតតាម ភូមិ-ឃុំ-ស្រុក ក្នុងខេត្តសរុបចំនួន៤៧.៤០១គ្រឿង ក្នុងនោះមានត្រាក់ទ័រ១៥៣គ្រឿង, គោយន្ត ២១.១៥៧គ្រឿង ម៉ាស៊ីន បូមទឹកធុនតូច ៩.៣០៩គ្រឿង, ម៉ាស៊ីនបូមទឹកធុនមធ្យម១២.៣៩៨ គ្រឿង, ម៉ាស៊ីនបោក ៩៤៣គ្រឿង, ម៉ាស៊ីនកិនស្រូវធុន តូច ៣.១៤៥ គ្រឿងនិងម៉ាស៊ីនកិនស្រូវធុនមធ្យម ១៦៤គ្រឿង។
ដោយឡែកការងារបំប៉ន បច្ចេកទេសគ្រឿងយន្តកសិកម្មបាន សហការជាមួយនាយកដ្ឋានគ្រឿង យន្តកសិកម្មបើកវគ្គបណ្តុះបណ្តាល បច្ចេកទេសប្រើប្រាស់ឧបករណ៍ គ្រឿងយន្តកសិកម្មនៅឃុំសែប ស្រុកកំពង់ត្រឡាចចំនួន ១វគ្គ មាន កសិករ ចូលរួមចំនួន ៣០នាក់ ។ បានសហការជាមួយនាយកដ្ឋាន គ្រឿងយន្តកសិកម្មចុះធ្វើទិវាចំការ បន្លែ នៅឃុំតាំងំក្រសាំង ស្រុកទឹក ផុស និងឃុំពង្រ, ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ កសិករចូលរួមចំនួន ១០០នាក់ ស្រី ៧៦នាក់ ៕