ឃាត់ខ្លួន​ចោរប្លន់​អាជីវករ​លក់​មាស​ក្បែរ​ផ្សារ​ធំថ្មី​ក្រុង​កំពង់ចាម​បាន​ហើយ​

​សៀមរាប ៖ ក្រុមចោរប្លន់​ចំនួន ៤ នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ​លក់​មាស នៅ​ក្បែរ​ផ្សារ​ធំថ្មី​ក្រុង​កំពង់ចាម យក​អស់​ជិត​២​ម៉ឺន​ដុល្លារ ត្រូវបាន​កម្លាំង​នគរបាល​តាម​ចាប់បាន​ហើយ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភ​: ឆ្នាំ​២០១៧​នេះ នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។​

​មន្ត្រីនគរបាល​ខេត្ត​កំពង់ចាម បានបញ្ជាក់​ថា ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង កម្លាំង​នគរបាល​ខេត្ត កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខេត្តសៀមរាប និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​។ យ៉ាងណាក៏ដោយ នៅពេល​នេះ​កម្លាំង​នគរបាល កំពុង​តាម​ចាប់​បក្ខពួក​មួយចំនួន​ទៀត​។​

​សូមបញ្ជាក់​ថា ករណី​ប្លន់​អាជីវករ​លក់​មាស នៅជាប់​ផ្សារ​ធំថ្មី ខេត្ត​កំពង់ចាម យីហោ «​សុខ លក្ខិណា​» ក្រុមចោរ​យក​ទឹកប្រាក់​អស់​សរុប​ជិត​២​ម៉ឺន​ដុល្លារ​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច ឲ្យដឹងថា សម្ភារៈ​ដែល​បាត់បង់​រួច​មាន ទូរស័ព្ទដៃ​៤​គ្រឿង​, លុយ​ខ្មែរ​ប្រហែល​៤​លាន​រៀល​, លុយ​ដុល្លារ ប្រហែល​៣​ពាន់​ដុល្លារ​, លុយ​បាត ប្រហែល​១០​ម៉ឺន​បាត និង​គ្រឿងមាស ផ្លាក​ទីន មាន​តម្លៃ​ប្រហែល​១​ម៉ឺន​ដុល្លារ​។​

​សូមបញ្ជាក់​ថា ចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​ចូល​ប្លន់​ទូ​មាស​យីហោ «​សុខ លក្ខិណា​» នៅ​ម៉ោង​៧៖២០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ខាងលិច​ជាប់​ផ្សារ​ធំថ្មី ស្ថិចនៅ​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។​

​សេចក្ដីរាយការណ៍​បឋម បានឲ្យដឹងថា ក្រុមចោរ​បាន​ប្រមូល​យក​លុយ និង​គ្រឿងអលង្កា​អស់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ ហើយ​រត់ គេចខ្លួន​បាត់​ស្រមោល​។​

​មន្ដ្រីនគរបាល​ខេត្ត​កំពង់ចាម បានបញ្ជាក់​ថា ចំពោះ​ករណី​នេះ​ពិតជា​កើត​មាន​ប្រាកដ​មែន ហើយ​ជនសង្ស័យ​អាច​មាន​គ្នា​៤​នាក់ ដោយ​២​នាក់ ចូល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ នៅ​ពេល​គាត់​យក​មាស​ទៅ​លក់ និង​២​នាក់​ទៀត​រង់ចាំ​នៅ​ក្រៅ​៕

 

Filed in: ខេត្តកំពង់ចាម, ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.