សាលាដំបូង​ខេត្តក្រចេះ​បញ្ជា ឃាត់ខ្លួន​ឈ្មួញ​ឈើ​៣​នាក់​និង​ម្នាក់​មន្ត្រី​អង្គការ​ការពារ​ព្រៃឈើ និង​សិទ្ធិ​ពលរដ្ឋ​និង​៤​នាក់​រួមគំនិត​

​ខេត្ត​ក្រចេះ ៖ លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​បញ្ជា ស្នើរ​សុំ​កម្លាំង​អធិការនគរបាល​ស្រុក​សំបូរ រួមសហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ (​ស្រុក​សំបូរ​) ដើម្បី​ចាប់​រថយន្ត​សាំ​យ៉ុង​ឃាត់ខ្លួន​ឈ្មួញ​ឈើ​៣​នាក់​និង ម្នាក់ ជា​មន្ត្រី​ការពារ​ព្រៃឈើ និង​សិទ្ធិ​ពលរដ្ឋ និង​៤​នាក់​រួមគំនិត​ជាមួ​យអ្គការ និង​ដកហូត​ឈើ​សរសរ ៨ ដើម និង​ក្តារ​ចំនួន ១៩ សន្លឹក ព្រមទាំង​កាំបិត​៥​ដើម កាល​វេលា​ម៉ោង​១១​និង​៣០​នាទី នៅ​ថ្ងៃ​ទី​៧​ខែ​កុម្ភ​:​ឆ្នាំ​២០១៧​នៅ​ចំណុច​អូរ​ពោរ ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។​

​រថយន្ត​ដែល​ចាប់​បង្ក្រាប​បាន​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​2Y8445​ដឹកឈើ​សរសរ ៨ ដើម និង​ក្តារ​ចំនួន ១៩ សន្លឹក ដែល​មានឈ្មោះ ឈៀក ឆៃ និង​បក្សពួក ២​នាក់​ទៀត ១-​ឈ្មោះ ព្រំ ចាន់នេ , ២-​ឈ្មោះ សាន សុជាតិ​។
​រថយន្ត​ដឹកឈើ​បើក​ទៅ​ឈប់​ខាងក្រោយ​ផ្ទះ​ឈ្មោះ ស៉ីម គឹម​ស៊ា ជា​មន្ត្រី​ការពារ​ព្រៃឈើ និង​សិទ្ធិ​ពលរដ្ឋ (​អង្គការក្រៅរដ្ឋាភិបាល​) នៅ​ចំណុច​អូរ​ពោរ ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។ ពេល បាន​ឃើញ​អ្នក​ទាំង ៣​នាក់ ដែល​ជា​ម្ចាស់​រថយន្ត​ឈើ កំពុង​ផឹកស៉ី​ជាមួយ​មន្ត្រី​អង្គការ​ខាងលើ ចំនួន ៥ នាក់ ហើយ​កម្លាំង​នគរបាល​ស្រុក​សំបូរ និង​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បាន​ឃាត់ខ្លួន​អ្នក​ទាំង ៣​នាក់ ដែល​ជា​ម្ចាស់​រថយន្ត​ដឹកឈើ ព្រម​ទាំង​រថយន្ត និង​ឈើ យក​មក​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ដើម្បី​បន្ត​នីតិវិធី ។​

​ក្រោយមក​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង បាន​បញ្ជា​បន្ត​អោយ​ឃាត់ខ្លួន​មន្ត្រី​អង្គការ​ខាងលើ​ទាំង ៥​នាក់​ទៀត ។
​តាម​ការឆ្លើយបំភ្លឺ​របស់​ម្ចាស់​រថយន្ត​ដឹកឈើ​បានអោយ​ដឹងថា កន្លង​មក​មន្ត្រី​អង្គការ​ទាំងនោះ​តែងតែ​ប្រដេញ​ឡាន​ដឹកឈើរ រៀង​រាល់​ពេល​ដែល​ពួកគេ​ដឹកឈើរ ។​

​នគរបាល​ស្រុក​សំបូរ​ក៏​បាន​បន្ត​ឃាត់ខ្លួន​ទាំង ៥ នាក់​ទៀត ១-​ឈ្មោះ ស៉ីម គឹម​ស៊ា  ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ក្នុង​ឡាន​របស់​ឈ្មោះ ស៉ីម គឹម​ស៊ា រកឃើញ​កាំបិត​ខ្វែវ និង​កាំបិតប៉័ងតោ ចំននួ ៥ ផងដែរ​។ ២-​ឈ្មោះ រាជ ប្រកប , ៣-​ឈ្មោះ ថៃ ណា​ង , ៤-​ឈ្មោះ ហ៊ុន ចាន់​ថ្លា , ៥-​ឈ្មោះ ឡៃ សេង​ហ៊ាប​។ ចំណែកឯ ៤​នាក់​នេះ ជា​ប្រជាពលរដ្ឋ ត្រូវបាន​ឈ្មោះ ស៉ីម គឹម​ស៊ា ហៅ​មក​នៅ​ជាមួយ​ដើម្បី​បាន​កម្រៃ​ខ្លះ​។​

​បច្ចុប្បន្ន​អ្នក​ទាំង​៨ នាក់​ខាងលើ​នេះ ត្រូវបាន​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​ព្រះរាជអាជ្ញារ បន្ត​តាម​នីតិវិធី ។​

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!