លោក​អភិបាលរង​ស្រុក​ឆែប​ដឹកនាំ​កម្លាំងចម្រុះ ចុះបង្ក្រាប​ការ​សន្និធិ​ឈើ​អារ​ប្រភេទ​លេខ​មួយ​

ខេត្ត​ព្រះវិហារ ៖ លោក​អភិបាលរង​ស្រុក​ឆែប​ដឹកនាំ​កម្លាំងចម្រុះ មាន​មន្ដ្រី​សង្កាត់ រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រឡៅ​-​ម្លូ​ព្រៃ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប  ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ឆែ​ប កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​អធិការ​ស្រុក​ឆែប និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ម្លូព្រៃ​១ ចុះបង្ក្រាប​ការ​សន្និធិ​ឈើ​អារ​ប្រភេទ​លេខ​មួយ មិន​មាន​លិខិតអនុញ្ញាត​ន នា​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧  នៅ​ចំណុច​ភូមិ​ពោធិ​ទាប ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ។​

​ជា​លទ្ធផល​ក្រុម​ការងារ​បាន​ដកហូត​នូវ​ឈើ​អារ​​ប្រភេទ​លេខ​មួយចំនួន ១៨៤​ដុំ ស្មើនឹង ១៤,១៤៤​ម៉ែត្រ​ត្រីគុណ ដែល​ជនល្មើស​ដឹក​មក​លាក់ទុក​នៅក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច​។ ចំពោះ​វត្ថុតាង​ឈើ​ទាំងអស់​ត្រូវបាន​ដឹក​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ជា​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​នឹង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

 

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 8036 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.