អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​សហការ សង្កាត់រដ្ឋបាល​ព្រៃឈើ ប្រ​ម៉ោយ​ដកហូត​ឈើ ប្រភេទ​រាជ​កុល​ចំនួន ២៧ កំណាត់​

ខេត្ត​ពោធិ៍សាត់​៖ ម៉ោង​១១​និង​១៥​នាទី​ថ្ងៃ​ទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ កម្លាំង អ​.​ហ ខេត្ត កម្លាំង​មូលដ្ឋាន អ​.​ហ ស្រុក វាលវែង និង​កម្លាំង អ​.​ហ លើ​ផ្ទៃ​ប្រទេស ចំនួន ១០ នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរង អ​.​ហ ខេត្ត ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រ​ម៉ោយ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ចំណុច​ទួល​គ្រួស​ស្ថិតក្នុង​ភូមិ ស្ទឹង​ថ្មី ឃុំ ប្រ​ម៉ោយ ស្រុក វាលវែង ខេត្ត ពោធិ៍សាត់​។​

​លទ្ធផល ដកហូត​ឈើ​អញ្ញ​ត​ជន អារ​រួច​ប្រភេទ​(​រាជ​កុល​) ចំនួន ២៧ កំណាត់ ស្មើ​និង ១២,៥៧៦ ម៉ែត្រគូប​។ បច្ចុប្បន្ន វត្ថុតាង​ខាងលើ​ប្រគល់​ឲ្យ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ប្រ​ម៉ោយ​រក្សាទុក ៕

 

Filed in: ខេត្តពោធិសាត់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!