​ប្លន់​អាជីវក​លក់​មាស​ទាំង​ព្រឹក នៅ​ផ្សារ​ធំ​កំពង់ចាម យក​អស់​ជិត​២​ម៉ឺន​ដុល្លារ

កំពង់ចាម ៖ វេលា​ម៉ោង​៧: ២០​នាទី ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៧ មាន​ករណី​ចោរឆក់​កាបូប អាជីវក​លក់​មាស ប្តូប្រាក់ យីហោ សុខ លក្ខ​ណា នៅ​ចំណុច ខាងលិច​ផ្សារ​ធំ  លើ​ចិញ្ចើម​ផ្លូវ មុខផ្ទះ ស្ថិតក្នុង​ភូមិ​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។​

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ​បាន​ជិះ​រថយន្ត ចេញពីផ្ទះ​នៅ សង្កាត់​វាលវង់ ដើម្បី​មក​លក់​មាសប្តូ​ប្រាក់ដូច​រាល់ដង លុះដល់​ចំណុច​កើតហេតុ មាន​ជនសង្ស័យ​៣​នាក់ ប្រុស​ទាំង​៣ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ តាម​ពីក្រោយ ពេល​មកដល់​កន្លែងកើតហេតុ មុខ​ហាង​លក់​របស់​ជនរងគ្រោះ ដែល​មាន​យីហោ សុខ លក្ខ​ណា ក៍​បាន​បើកទ្វា​រថយន្ត យក​កាបូប​ដែល​មាន​ដាក់​គ្រឿង​អ​លង្កកា និង​ប្រាក់ សំរាប់​វេរ និង​ដូរ​ប្រាក់ ដ់ើរចូល​ទៅក្នុង​ហាង​របស់ខ្លួន ស្រាប់តែ​មាន​ជនសង្ស័យ ២​នាក់​ដើរ​តាម​ក្រោយ ឆកយក​កាបូប​ជនរងគ្រោះ  និង​ដក​អាវុធខ្លី​ភ្ជង់ គំរាម​មិន​ឲ្យ​ស្រែក រួច​ក៍​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។​

​តាម​ការបំភ្លឺ របស់​ជនរងគ្រោះ ឈ្មោះ សុខ លក្ខ​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បានឲ្យដឹងថា ខ្ញុំ​មក​លក់ដូរ ដូច​រាល់ដង ដោយ​មិនដឹងថា​មាន​ជនសង្ស័យ​តាម​ពីក្រោយ​ទេ សំភារៈ​ដែល​នៅ​ក្នុង​កាបូប ដែល​ចោរ​ឆក់​មាន :- ប្រាក់​ដុល្លា $3,000 – ប្រាក់រៀល 4,000,000៛ – គ្រឿង​អ​លង្កកា សរុប $5,000 – ទូរស័ព្ទដៃ 4 គ្រឿង សរុប​ប្រហែល ២​ម៉ឺន​ដុល្លា ។​

​លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ចាម បានឲ្យដឹងថា ក្រោយពេល​កើតហេតុ កំលាំង​របស់លោក និង​កំលាំង​នគរបាល ខេត្ត​កំពង់ចាម បាន​ចេញ​ប្រតិ​ប​ត្ត​ការយ៉ាង​ក្តៅគគុក តែ​មិន​ទាន់​បាន​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ ៕
​ដា​រ៉ា​

 

 

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.