​ឈ្មួញ​ឈើ ជើង​ខ្លាំង​ពី​នាក់​បងប្អូន ហៅ​អា​កូន​ត្រេន កំពុង​ដឹកឈើ​ខុសច្បាប់​ចេញពី​ស្រុក​គូរ​លែ​ន ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​សៀមរាប​ជា​រៀងរាល់​យប់​

សៀមរាប ៖ ឈ្មួ្ញញ​ដឹកជញ្ជួន​ឈើ​ជើងខ្លាំង​ពី​នាក់​បងប្អូន​ហៅ អា កូន ត្រេ​ន បានធ្វើ​សកម្មភាព​ដឹក ជញ្ជួន​ឈើ​ឆ្លងកាត់​ស្នាក់ការ រដ្ឋបាល ព្រៃឈើ​ជា​ច្រើន កន្លែង និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដ​។​

​ប្រភព​បាន​និយាយថា ៖ ឈើ​ដែល ឈ្មួញ​ពី​នាក់​បងប្អូន​ហៅ អា​កូន​ត្រេន បាន​ដឹក​ជញ្ជួន ចេញពី​ស្រុក​គូលែន​ខេត្ត​ព្រះវិហារ​ចូល​មក​ខេត្ត​សៀ​បរាម យកមក​ដាក់​ដេប៉ូ​លក់​បន្ត​ឈ្មោះ​( ចែរ ទូច ) ត្រូវជា​ប្អូន​របស់​(​យាយ ម៉ាប់​)​អ្នក​ទាំង​ពី​មាន​ដេប៉ូ​លក់​ឈើ​ផ្សេងៗ​ពីគ្នា នៅ​ទល់មុខ​គ្នា​ដើម្បី​ទទួល​ទិញ​លក់​បន្ត​ក្នុង​ក្រុង​សៀមរាប ! ដែល​ឈ្មួញ​ខាងលើ​ទទួល​ប្រមូល​ទិញ  ពី​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​កាប់​បំផ្លាញ​នៅក្នុង​ព្រៃ​។ ចំណែក​ឈ្មួញ​ខាងលើ​ការដឹក​ជញ្ជួន​ឈើ​របស់​គេ ! ឆ្លងកាត់ ទីស្នាក់ការ រដ្ឋបាល​ព្រៃឈើ ! ឬ​ស្ថាប័ន​ពាក់ព័ន្ធ​បាន រលូន ដោយ​ពួកគេ  បាន​បង់ពន្ធ​រួចរាល់​អស់​ទៅហើយ  ។​

​នៅ​មាន​ឈ្មួញ​ជាច្រើន​ទៀត​ដែល​បាន​កំពុង​ដឹកជញ្ជូន​ឈើ​ចូលមក​ក្រុង​សៀមរាប​ជា​រៀងរាល់ថ្ងៃ មានដូចជា​ឈ្មោះ គង់ ពី​នាក់​ប្តី​ប្រពន្ធ នឹង ឈ្មោះ តា ខន នាក់​ទាំងនេះ កំពុងតែ​សម្រុក​ដឹក ដើម្បី​អោយ​ឆាប់​អស់​ព្រោះ​ព្រៃឈើ​សព​ថ្ងៃ​កំពុង​ប្រឈរមុខ​នឹង​ឈ្មួញ​កាប់​បំផ្លាញ់​ជា​រៀងរាល់​ថ្ងៃ ។​

​មហាជន​បាន​និយាយ​រិះគន់ថា ៖ សកម្មភាព នេះ ប្រហែលជា មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ មិន​ជ្រាប​ទេ​មើលទៅ ! ឫ​មួយ​ពួកគេ ត្រូវរ៉ូវ​គ្នា ធ្វើជា មិនដឹង យក​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ​រៀងៗ​ខ្លូន ។ បទល្មើស​ដឹកជញ្ជូន​ឈើ​ខាងលើនេះ ដែល​សូម​អជ្ញាធរ​ជំនាញ​ពាក់​ពន្ធ័​ត្រួតពិនិត្យ និង​ធ្វើកា​របង្រាប​ឈ្មួញ​ខាងលើ​នេះ​ផង  ជាពិសេស លោក ម៉ុង ប៊ុនលិម ដែល​ទើបនឹង​ឡើងកាន់​តំណែង​ជំនួស​លោក ទា គឹម​សុទ្ធ ថ្មីៗ​នេះ គេ​នឹង​រងចាំ​មើលថា តើ​លោក​អាច​នឹង​បញ្ចេញ​កំដាប់ដៃ​ដែ​ក​របស់​លោក ដើម្បី​បង្ក្រាប​ឈ្មួញ​ទាំងនេះ ឬទេ ឬ​ថា​ខ្លាច​បែក​ឆ្នាំងបាយ​កូនចៅ​របស់​លោក ។ បើ​អាច​កុំអោយ​ឈ្មួញ​ខាងលើ​ធ្វើ​សកម្មភាព​តាម​តែ​អំពើ​ចិត្ត​តទៅទៀត ។ ក៏​ដូចជា​ម្ចាស់​ដេប៉ូ​ខាងលើ គាត់​បាន​អះអាង​ថា ដេប៉ូ​លក់​ឈើ​របស់​គាត់​មាន​ច្បាប់​ត្រឹមត្រូវ ដែល​ចេញពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត តែ​មិន​បាន​ប្រាប់ថា មិន​អោយ​ទិញ​ឈើ​ខុសច្បាប់​នោះទេ ដូចនេះ​ហើយ​អោយតែ​មាន​គាត់​ទទួល​ទិញ​ទាំង​អស់ ។​
​ដោយ លុច ណា​ម​

 

Filed in: ខេត្តសៀមរាប, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.