មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន បង្ក្រាប សិប្បកម្ម​កែឆ្នៃ​១​កន្លែង​គ្មាន​ច្បាប់​

ខេត្ត​ព្រះវិហារ ៖ មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន សហការ​កម្លាំង​អាវុធហត្ថ កម្លាំង​នគរបាល បង្ក្រាប​​សិប្បកម្ម​កែឆ្នៃ​១​កន្លែង គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ដកហូត​ឈើប្រណិត​ធ្នង់​ចំនួន ៦៤​ដុំ សុ​ក្រម​ចំនួន ១៩​ដុំ និង​ឈើ​ក​កោះ​៣​សន្លឹក នា​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ រោង​សិប្បកម្ម នៅ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​។

​សមត្ថកិច្ច​បាន​ដកហូត​ឈើ​ប្រភេទ​ប្រណិត​(​ធ្នង់​)​ចំនួន ៦៤​ដុំ​/​សន្លឹក ស្មើនឹង ២,៦៦៣​ម៉ែត្រ​ត្រីគុណ​។ ឈើ​ប្រភេទ​លេខ​១(​សុក្រ​ម​)​ចំនួន ១៩​ដុំ ស្មើនឹង ១,០៤៤​ម៉ែត្រ​ត្រីគុណ​។ ឈើ​អារ​ប្រភេទ​លេខ​១(​ក​កោះ​) ០៣​សន្លឹក ស្មើនឹង ០,១២២​ម៉ែត្រ​ត្រីគុណ​។ សរុប​រួម ៨៦​ដុំ ស្មើនឹង ៣,៨២៩​ម៉ែត្រ​ត្រីគុណ រួម​នឹង​សំភារៈ​មួយចំនួន​ទៀត​។

​វត្ថុតាង​លើ្មស​ខាងលើ​ត្រូវបានយ​កមក​រក្សាទុក​នៅ​ស្នាក់ការ សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​សំណុំរឿង​តាម​នីតិវិធី ៕

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7878 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.