​កម្លាំង​នគរបាល​ខេត្ត​ឧត្តរមានជ័យ​បង្ក្រាប​បាន​ក្រុមចោរ​ប្លន់​ ៤ ​នាក់​មុខសញ្ញា​សកម្ម នៅ​ខេត្ត​ឧត្តរមានជ័យ .​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​

ខេត្ត​ឧត្តរមានជ័យ​៖ កម្លាំង​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដាក់​កម្លាំង​ស្ទាក់​បង្ក្រាប នៅ​រសៀល ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ឃាត់ខ្លួន​
​បាន​ក្រុមចោរប្លន់​៤​នាក់​មុខសញ្ញា​សកម្ម ប្លន់ និង កាច់​សោ​.​ក ម៉ូត នៅ​ខេត្ត​ឧត្តរមានជ័យ .​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​។​
ក្នុងនោះ (​ករណី​ប្លន់ ផ្សារ​អន្លង់វែង​,​ត្រពាំង​ប្រាសាទ​,​ស្រុក​ក្រឡាញ់ និង​បន្ទាយមានជ័យ​) ដែល​មាន​ដីកាចាប់ខ្លួន​ពី​ខេត្ត​ឧត្តរមានជ័យ​ផង​ដែ​រ​។​

​ជនសង្ស័យ​មាន​ឈ្មោះ​ដូចខាងក្រោម ៖ ១- ឈ្មោះ ឈឹម បូរី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២- ឈ្មោះ ពឿ សៀន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ  ៣- ឈ្មោះ ម៉ុត វៀច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ  ៤-​ឈ្មោះ លួ​ន បឿន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្នុង​ការឃាត់ខ្លួន​នោះ ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ ២​គ្រឿង​, សោ​ខ្សៀ​អក្សរ T ០២ ដើម​, សោ​កាច់​ចុង​ស្រួច​សំប៉ែត ០៣ ដើម​,​លួស​ឆ្កិះ​សោ ០២ ,​បា​ឡូ ០១,​ខោអាវ ០២ កំប្លេ​,​មួក ០២, កាបូប​លុយ ០២, ទូរស័ព្ទ ០៣​គ្រឿង​។ ក្រុម​នេះ​ជា​ក្រុម​តែ​មួយ​ជាមួយ ឌឹ​ម ល្វា ហៅ​ស្រអែម​។​

​សមត្ថកិច្ច បាន​បន្តទៀតថា បច្ចុប្បន្ន​ករណី​ខាងលើ​កម្លាំង​ជំនាញ​យើង កំពុង​ធ្វើការ សាកសួរ និង រៀបចំ​សំណុំរឿង​តាម​នីតិវិធី ៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!