គ្រោះថ្នាក់​ចរាចរណ៍ ឆ្នាំ​២០១៦ ខេត្ត​កំពង់ធំ ហាក់​មិន​ថយចុះ អភិបាល ខេត្ត ជំរុញ​អោយ​សមត្ថកិច្ច​រិត​បន្តឹង​ច្បាប់​និង​ធ្វើការ​ផាកពិន័យ​

កំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាល​គណៈ​អភិបាល​ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៧​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៦​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧​របស់​អនុគណៈកម្មការ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កំពង់ធំ នៅ​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ ដោយ​មាន​ការចូលរួម​ពី អភិបាលរង​ខេត្ត មន្ដ្រីរាជកា​មកពី​មន្ទីរ​ជុំវិញ​ខេត្ត អភិបាលស្រុក មេភូមិ មេឃុំ និង​សិស្ស និ​សិត្ស សរុប​ជាង ៣៥៥​នាក់ ។

​ក្រោយ​អង្គប្រជុំ​បាន​ស្តាប់​របាយការណ៍​របស់​ ​លោក ជូ កុ ល្លា ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹក​ជញ្ចូន​ខេត្ត និង​រាយការណ៍​សង្ខេប ពាក់ព័ន្ធ​និង​ការអនុវត្ត​ការងារ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៦​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧​រួចមក ឯកឧត្តម សុខ លូ បាន​មានប្រសាសន៍​សំណេៈ​សំ​ណា​ល ដោយ​ស្នើ អោយ​សមត្ថកិច្ច​ទាំងអស់​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​ ​បាន​តឹងរឹង​បំផុត​ដើម្បី​កាត់បន្ថយ​គ្រោៈថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៧​នេៈ ព្រោៈកន្លងមក​ក្នុង​ឆ្នាំ​២០១៦​គ្រោៈថ្នាក់​ចរាច​រណ៍ហា​ក់​ដូចជា​គ្មាន​ការ​ថយចុៈ​ឡើយ​។ ដូច្នេៈ​សមត្ថកិច្ច​ត្រូវ​ចុះ​ធ្វើ​ការអនុវត្ត​ន៍​ច្បាប់​ចរាចរណ៍ គ្រប់​គោលដៅ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឲ្យ​ ​បាន​ញឹកញាប់ ដើម្បី​ឲ្យ​ពលរដ្ន​យល់ដឹង​ពី​ច្បាប់​ចរាច​រណ៍ ពេល​បើកបរ​ត្រូវ​ពាក់មួក សុ​វត្តិភាព ដាក់​ខ្សែ​ក្រ​វ៉ាត និង​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់​គ្នា  សមត្ថកិច្ច​ត្រូវមាន​ការទទួលខុសត្រូវ​និង​ធានា​អោយបាន​នូវ​ការចុៈថយ​នៃ​គ្រោៈថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៧​នេះ ។ ឯកឧត្តម​បាន​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ចាប់​ផាកពិន័យ​ដល់​មន្ត្រីរាជការ​និង​កងកំលាំងប្រដាប់អាវុធ​មុនគេ និង​ពេល​រាយ​កំលាំង កុំឲ្យ​ប្រជាពលរដ្ឋ​ថា ដាក់​កុងត្រូលជជុះ ហើយ​ប៉ុស្តិ៍​រដ្ឋបាល គឺជា​អ្នកដឹង​រឿង​បទល្មើស​មុនគេ ។

​ចុង​ក្រោយ​ឯកឧត្តម បាន​ផ្ដាំផ្ញើរ​សុំឲ្យ បងប្អូន ប្រជា​ពល​រដ្ន មន្ដ្រីរាជការ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជៀសអោយផុត​ពី​ការបាត់បង់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដោយសារ គ្រោៈថ្នាក់​ចរាចរណ៍ ៕

 

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!